គណ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​បាតុក​ម្ម​ រយៈ​ពេល ​៣​ថ្ងៃ​

ភ្នំ​ពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំងធំ​នៅ​ក្នុងប្រទេស កម្ពុជា បាន​ប្រា​កាស​ពី​ការធ្វើ​បាតុកម្ម រយៈ​ពេល​៣​ថ្ងៃ ដោយ​ផ្ដើម​ពីថ្ងៃ​ទី​២៣ ,២៤ និង​២៥ ខែ​តុ​លា ឆ្នាំ ២០១៣ នេះ ។​

cc​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៦​តុលា ម្សិលមិញ ផ្ញើ​ទៅកាន់​អភិ​បាល​ក្រុង​ភ្នំពេញ គណបក្ស​នេះ បាន​លើកឡើងថា “ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​បាតុកម្ម អហិង្សា ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹង​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ និង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល គោរព និង​អនុវត្ត​ន៏ ឲ្យ​បាន​ពេញលេញ​តាម​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ តុលា ឆ្នាំ ១៩៩១ ព្រម​ទាំង​ការធានា ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​អនុវត្ត​ន៏​ឲ្យ​បាន​​ត្រឹមត្រូវ តាម​គោល​ការ​ណ៏​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ។​

​បើតាម​លិខិត​នោះ​ឲ្យ​ដឹងថា បាតុកម្មអហិង្សា ដែល​ដឹកនាំ ដោយ ប្រធាន និង​អនុប្រធាន​គណបក្ស ធ្វើ​នៅលើ​ទីលាន​ប្រជា​ធិបតេយ្យ នេះ នឹងមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ។ លិ​ខិ​បាន​បញ្ជាក់ថា នៅពេលនោះ ក៏មាន​ការសម្ដែង​មតិ សម្ដែង​សិ​ល្បះ និង​ការប្រគុំ​តន្ត្រី ។​

​តាម​គម្រោង ក៏​នឹង​មានការ​ដង្ហែ​ក្បួន យក​ញត្តិ​ទៅ​ប្រគល់​ឲ្យ​អង្គការសហប្រជាជាតិ តាមរយៈ​ឧ​ត្ត​ម​ស្នងការ​អង្គ​ការ​សហ​ប្រជាជាតិ និង​បណ្ដា​ទូត​មួយចំនួន ប្រចាំ​ក្រុងភ្នំពេញ ដូចជា​៖ ស្ថានទូត​បារាំង ជប៉ុន អាមេរិក ចិន ឥណ្ឌូណេស៊ី អង់គ្លេស និង​អូស្ត្រាលី ផងដែរ ៕ Cambodia News

Related Articles

Back to top button
Close
Close