ឃាតករជាប្តីចង់បានប្រពន្ធក្មេង សំលាប់ប្រពន្ធចាស់ចោល
ភ្នំពេញ៖ រំលងបានតែ៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានស្វែងរកមុខមហាឃាតករដៃឆៅប្រឡាក់ឈាម ឃើញការពិត គឺជាប្តីរបស់ខ្លួនបានប្រើល្បិចអារករសំលាប់ប្រពន្ធ របស់ខ្លួនដែលកំពុងមានផ្ទៃពោះផងទាំងយប់ នៅចំពោះមុខកូនតូចវ័យទើបតែ១ឆ្នំា ស្រែកទ្រហោរយំនៅក្នុងថ្លុកឈាមរាប់ម៉ោងយ៉ាងសង្វេកនៅក្នុងបន្ទប់របស់ខ្ លួននៅជាន់ទី១កាលពីយប់ថ្ងៃ ទី១០តុលាឆ្នាំ២០១៣ បង្កភាពភ្ញាក់ផ្អើលស្ទើរ ពេញទីក្រុង។
នៅព្រឹកថ្ងៃទី១៣តុលានេះ សមត្ថកិច្ចបានវែកមុខ ជនសង្ស័យជាប្តី និងស្រីស្នេហ៍ម្នាក់។ ជនសង្ស័យ ទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១-ឈ្មោះ ទុ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ ជាកូនបង្កើតថៅកែសំណង់ ឈ្មោះ ហ៊ាតុង និងត្រូវជាប្ដីស្ដ្រីរងគ្រោះឈ្មោះ គួ លីជូរ ដែលត្រូវបានសម្លាប់ដោយយក កាំបិតចាក់និងអារកកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣, ទី២-ឈ្មោះ ប្រាក់ សុវណ្ណវ លក្ខណ៍ ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅតាមបណ្ដោយផ្លូវ លេខ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ហើយស្ដ្រីម្នាក់នេះត្រូវជាសង្សារ កំណាន់របស់ ទុលូហេងឡុង ។
ស្ដ្រីរងគ្រោះ គួ លីជូរ អាយុ៣៤ឆ្នាំ មានកូនប្រុស ម្នាក់អាយុជាង១ខួប ថែមទាំងមានផ្ទៃពោះ៣ខែផងនោះត្រូវជនមិនស្គាល់មុខចូល ធ្វើសកម្មភាពចាក់និងអារកយ៉ាងឃោឃៅបំផុតក្នុងបន្ទប់ផ្ទះរបស់ ខ្លួនកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅលើផ្ទះជាន់ទី១ ក្រុមទី១៨ ផ្លូវ លេខ៦៤៤ ភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ។ មកដល់ពេលនេះរយៈពេល៤ថ្ងៃហើយ ដែលសមត្ថកិច្ចបានប្រើប្រាស់ជំនាញរបស់ ខ្លួនដើម្បីបំបែកសំណុំរឿងខាងលើនេះ ហើយឈានដល់ការឃាត់ខ្លួន បុរសជាប្ដី និងស្រី កំណាន់របស់ប្ដីស្ដ្រីរងគ្រោះ ៕ Cambodia News