មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​ព្យាករ​អំពីការ​ធ្លាក់​ចុះ​ថយនៃបណ្ដា​​សេដ្ឋកិច្ច​ដែល​ទើប​លូតលាស់

មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​​ឬ IMF និយាយថា ការ​ធ្លាក់​ចុះ​ថយនៃបណ្ដា​​សេដ្ឋកិច្ច​ដែល​ទើប​លូតលាស់ បានបង្ខំ​ឲ្យ​ស្ថាប័ន​ពិភពលោកនេះ​កែ​បន្ថយតួលេខ​ព្យាករណ៍​របស់​ខ្លួន​ស្ដីពី ​​ការលូតលាស់​សេដ្ឋកិច្ច​សកល លោក។

មូលនិធិ ​រូបិយវត្ថុ​​អន្តរជាតិ ​​និយាយ​​​ថា  ការ​គំរាម​ដកចេញ​កញ្ចប់​បង្កសន្ទុះ​សេដ្ឋកិច្ច​នៅ​អាម៉េរិក​​បានបង្ក​ឲ្យ​ វិនិយោគិន​ទាំងឡាយ​ដក​សាច់​ប្រាក់​​ចេញពី​ការ​ដាក់​ទុន​នៅបណ្ដា​​ប្រទេស​​ ដែល​ទើប​លូតលាស់​ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ទាំងនោះ​ជាខ្លាំង។

មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​​ថា​ ការលូតលាស់​សកលលោក​ នឹងមាន​កម្រិត​ 2.9% នៅឆ្នាំនេះ។

ការកែប្រែ​តួលេខព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​​ចំពោះ​បណ្ដា​ប្រទេស​អាស៊ី​ដែល​កំពុងរីកចម្រើន នេះ​​ធ្វើ​ឲ្យ​ប្រទេស​អូស្រ្តាលី​​ប្រឈមមុខនឹង​ការ ​រងគ្រោះ។

IMF និយាយ​​​ថា ការលូតលាស់​​នៃ​ប្រទេស​អូស្រ្តាលី​នឹង​មានកម្រិត​ 2.5% ដែលជា​ការថយចុះ​ពី កម្រិត 3% ​ព្យាករដោយ IMF កាលពី​ខែ​មេសា។

លោក Joe Hockey រដ្ឋ​មន្រ្តី​​ផែនការ​ថវិកាជាតិ​អូស្រ្តាលី​​មានប្រសាសន៍​ថា​ ការ​ព្យាករ​របស់ IMF បញ្ជាក់​អំពីហានិភ័យ​ទុក​ជាមុន​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​អូស្រ្តាលី​។

\មូលនិធិ ​រូបិយវត្ថុ​​អន្តរជាតិ​​ក៏ព្រមាន​ឲ្យដឹងថា ការ​ដែល​​សហរដ្ឋ​អាម៉េរិក​មិនអាច​សង​បំណុល​​គេ​បាននោះ អាច​បង្កឲ្យមានការ​ខូចខាត​ដល់​សេដ្ឋកិច្ច​សកលលោក​យ៉ាងធ្ងន់​ធ្ងរ។

ភាព ​គាំងស្ទះ​រក​ច្រក​ចេញ​មិនរួច​​ក្នុងការ​ដោះស្រាយ​រឿង​សង​បំណុល​នៅ​សហរដ្ឋ​ អាម៉េរិក ​កំពុងតែ​ធ្វើ​ឲ្យ​បណ្ដា​វិនិយោគិន​​​​បាត់បង់​​ការជឿជាក់​ទៅ​លើ​ផ្សារ​ហ៊ុន ​អាម៉េរិក​​កាលពីយប់មិញនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close