លោក​ សម រង្ស៊ី​ ទៅ​គោរព​វិញ្ញាណ​ក្ខន្ឋ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិ​ការណ៍​គប់​គ្រាប់​បែក​ថ្ងៃ​៣០​ មីនា ១៩៩៧ ​

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ មីនា ១៩៩៧ មនុស្ស​ប្រមាណ​១៧​នាក់ បាន​ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់ និងជាង​១០០​នាក់​ទៀត​រងរបួស​នៅក្នុង​ការ​គប់​គ្រាប់បែកដៃ​ចំនួន​២​គ្រាប់ ចូល​ក្រុមបាតុករ​ដែល​កំពុងធ្វើកា​រ​ទាមទារ​ឲ្យ​មានការ​កែទម្រង់ ប្រ​ព័​ន្ឋ​យុ​ត្តិ​ធ៌​ម​នៅមុខ​មន្ទីរ​រដ្ឋ​សភាចា​ស់ ។

​​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ជាច្រើន​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃទី​៣០ កញ្ញា ២០១៣​នេះ បានធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​នៅ​ចេតិយ​អ្នកស្លាប់​មុខ​រដ្ឋសភា​ចាស់ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ចូល​ក្រុមបាតុករ​កាលពី​ថ្ងៃទី​៣០ មីនា ១៩៩៧ ។​ រហូតមកដល់​ពេលនេះ​ជាង​១៦​ឆ្នាំ​ហើយ ជនសង្ស័យ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​មួយ​នេះ មិន​ទាន់​​ត្រូវបាន​គេ​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​នៅឡើយ​ទេ ។

លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មិនអាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​៣០ កញ្ញា ២០១៣​នេះ ដោយ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នក​លើក​ទទួល ប៉ុន្តែ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័ក្ត្រ ធ្លាប់បាន​បញ្ជាក់​ហើយ​ថា សំណុំ​រឿងនេះ​សមត្ថកិច្ច​មិនទាន់​បិទ​បញ្ចប់​ការស្រាវជ្រាវ​ស៊ើបអង្កេត
នៅឡើយ​ទេ ៕ Cambodia News

Related Articles

Back to top button
Close
Close