សម រង្ស៊ី ​ប្រកាស​មិន​ចូល​ក្នុង​រដ្ឋា​ភិបាល ​និង​មិន​ចូល​ក្នុង​សភា ​

ភ្នំពេញ: តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់ លោក សម រង្ស៊ី ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ​នេះ​ បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​ក្នុង រដ្ឋាភិបាល និង​មិន​ចូលក្នុង​សភា​ឡើយ ដរាបណា​មិនទាន់​មានការ​ធានាថា សេចក្តីសង្ឃឹម នៃ​ប្រជារាស្ត្រ​ខ្មែរ​នឹង​ក្លាយទៅជា​ការពិត​។

លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ

លោក សម រង្ស៊ី បាន​ជម្រាបជូន​ប្រជា​ពល​រដ្ឋ​ថា “ សូម​បងប្អូន​ជនរួមជាតិ កុំ​ព្រួយ​បារម្ភ​ពី​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ! គណបក្ស សង្គ្រោះ​ជាតិ ​ប្រកាន់​​គោលជំហរ​ដ៏​រឹងមាំ​ដដែល​។ ជួប​មិន​មានន័យថា ចូល​ទេ ” ។

លោក សម រង្ស៊ី បាន​អះអាង​ទៀតថា “ជួប​គ្រាន់តែ​ជាការ​បង្ហាញ​ពី​សុជីវធម៌ និង​ពី​ជំហរ​អហិង្សា​របស់​យើង​ដែល​តម្រូវ​ឲ្យ​រកដំណោះស្រាយ ចំពោះ​រាល់​បញ្ហា​ដោយ​សន្តិវិធី​។ តែ​ដរាបណា ​មិនទាន់មាន​ដំណោះស្រាយ ប្រកបដោយ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ហើយ​ដរាបណា​មិនទាន់​មានការ​ធានាថា សេចក្តីសង្ឃឹម នៃ​ប្រជារាស្ត្រ​ខ្មែរ នឹង​ក្លាយទៅជា​ការពិត គឺ​សង្គ្រោះ​ជាតិ​ដាច់ខាត​ឲ្យ ទាល់តែ​បាន​នោះ​យើង​ដាច់ខាត​ក៏​មិន​ព្រម​ចូល​ជាមួយ​ភាគី​មួយទៀត​ទេ”​។​

ចំណែក​ខាង​គណបក្ស​ប្រជាជនកម្ពុជា​វិញ នៅថ្ងៃទី១៩ ខែកញ្ញានេះ បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​ចំហរ​ថា ខ្លួន​នឹង​នឹង​ដង្ហែតាម​ព្រះមហាក្សត្រ ហើយនឹង​ចូលរួម​ប្រជុំ​រដ្ឋសភា អាណត្តិទី៥ លើកដំបូង ​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា​ខាង​មុខ​នេះ​៕​ ​Cambodia News

Related Articles

Back to top button
Close
Close