ព្រះ​មហាក្ស​ត្រ​មិន​ព្រម​ពន្យារ​ពេល​កិច្ច​ប្រជុំ​សភា​ដំបូង​តាម​សំណើ​បក្ស​ប្រឆាំង​

ភ្នំ​ពេញ​៖ ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី​ មិន​បាន​យល់​ព្រម​តាម​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​សុំ​ ពន្យារ​ពេល​កិច្ចប្រជុំ​សភា​ដំបូង​នោះទេ។ ​ការបដិសេធ​មិន​ព្រម​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​ ព្រះរាជសារ​នៅថ្ងៃ​ពុធ​ទី​១៨​ កញ្ញា​នេះ​ផ្ញើ​ជូន​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។​

ព្រះអង្គ​នៅ​តែ​រក្សាជំហរ​គោរព​តាម​រដ្ឋធម្មនុញ្ញ​មាត្រា ​៨២​ ដែល​តម្រូវ​ឲ្យ​ព្រះមហាក្សត្រ​កោះប្រជុំ​សភា​ដំបូង​៦០​ថ្ងៃ​យ៉ាងយូរ​ក្រោយ​ ការបោះឆ្នោត។

565035_599995263385633_1213137341_nសំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​សុំ​ឲ្យ​ព្រះមហាក្សត្រ ​ពន្យារពេល​កិច្ចប្រជុំ​សភា​​​​ដំបូង​នោះ​មិន​បាន​សម្រេច​ទេ។ ​តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី​ ១៨ កញ្ញា​នេះ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ បាន​បញ្ជាក់​ថា​ ព្រះអង្គ​នឹង​យាង​ជាព្រះរាជ​អធិបតី​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​សភា​ដំបូង​ នៅ​ថ្ងៃ​ទី ​២៣ ​កញ្ញា​ទៅ​តាម​ការ​គ្រោង​ទុក។

ព្រះរាជសារ​នេះ​គឺជា​ការឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​អ្នកតំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ទូល​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​ជុំវិញ​ ការបោះឆ្នោត ​និង​បាន​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ការកោះប្រជុំ​សភា​ដំបូង។ ​ប៉ុន្តែ ​ដោយ​សម្អាង​លើ​មាត្រា ​៨២ ​នៃ​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​បាន​បញ្ជាក់​ថា​ ព្រះអង្គ​នឹង​នៅ​តែ​រក្សា​ការកោះប្រជុំ​នេះ​ ព្រម​ទាំង​ចូល​រួម​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​នេះ​ដដែល​។

សូម​បញ្ជាក់​ថា​ មាត្រា ​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ រដ្ឋសភា​បើក​កិច្ចប្រជុំ​ដំបូង​ ៦០​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ការបោះឆ្នោត​ តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ។ ​ក្នុង​ន័យ​នេះ ព្រះអង្គ​ក៏បាន​ស្នើ​សុំ​ជា​ថ្មី​ទៀត​ឲ្យ​អ្នកតំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ​អស់​ចូល​រួម​ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវ​ ការរួបរួម​ និង​ឯកភាព​ជាតិ៕ Cambodia News

Related Articles

Back to top button
Close
Close