នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​អូស្ត្រាលី​នឹង​ប្រកាស​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្ងៃ​នេះ

គេ​រំពឹង​ថា​លោក Tony Abbott នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោតនឹង​ប្រកាស​ពី​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​លោក​នៅថ្ងៃ​នេះ។

សមាជិក ​សភា​ចាស់​វស្សា​របស់​ គណបក្ស​ប្រ​ឆាំង​មួយ​​រូប​គឺ​លោក​ស្រី Bronwyn Bishop អាច​នឹង​ក្លាយ​ទៅ​ជា​ប្រ​ធាន​សភា បន្ទាប់​ពី​លោក Abbott បាន​ផ្តល់​ការ​គាំ​ទ្រ​ដល់​លោក​ស្រី​លើ​តួនាទី​នេះ។

គេ​រំពឹង​ថា​ការ​រៀប​ចំ​គណៈ​រដ្ឋ​មន្ត្រីថ្មី​នេះនឹង​មិនបញ្ចូល​ព្រឹទ្ធ​សមាជិក​ច្រើន​នោះ​ទេ​នៅក្នុង​ក្រុម​មេ​ដឹកនាំ។

ព្រឹទ្ធ ​សមាជិក Ian Macdonald បាន​ប្រកាស​រួច​ហើយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ពី​បំណង​ក្នុង​ការ​ ដក​ខ្លួន​ចេញ​ពី​សមាជិក​ក្រុម​ដឹកនាំ។ លោក Abbott ក៏បាន​សម្តែង​នូវ​ការ​ដឹងគុណ​ដល់​តួនាទី​របស់​ព្រឹទ្ធ​សមាជិក Macdonald ផង​ដែរ។

សមាជិក​សភា​ក្រុង Brisbane លោក​ស្រី Teresa Gambaro ក៏​នឹង​បាត់​បង់​​តំណែង​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close