ការស្ទង់មតិរបស់បណ្តាញ CGTN |ស្ថិរភាពជាយុទ្ធសាស្ត្រដែលប្រកបដោយលក្ខណៈស្ថាបនា គឺជាវិធីរួមរស់ជាមួយគ្នាដ៏ល្អបំផុតសម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិក
Cambodia News
តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ។ ដំណើរទស្សនកិច្ចលើកនេះបានបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោកអំពីការដែល ភាគីទាំងពីរកំពុងបន្តជំរុញការកសាងទំនាក់ទំនង“ស្ថិរភាពជាយុទ្ធសាស្ត្រដែលប្រកបដោយលក្ខណៈស្ថាបនា”។
តាមការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន 12000 នាក់ដែលមកពីប្រទេសចំនួន 39 នៅទូទាំងពិភពលោកបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសចំនួន 75% សម្គាល់ឃើញថា ទំនាក់ទំនងរវាងចិននិងអាមេរិកដែលមានស្ថិរភាពគឺមានសារៈសំខាន់សម្រាប់ណាស់សហគមន៍អន្តរជាតិ ។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួលេខនេះបានឈានដល់ 78.3% ហើយអ្នកផ្តល់បទសម្ភាសរបស់អាមេរិកចំនួន 76.7% មានទស្សនៈដូចគ្នា ។ អ្នកផ្តល់បទសម្ភាសចំនួន 67.9% សម្គាល់ឃើញថា ប្រទេសចិននិងសហរដ្ឋអាមេរិកអាចសម្រេចបាននូវការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ហើយថាជម្លោះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមិនមែនជារឿងដែលមិនអាចផ្សះផ្សាគ្នាបាននោះទេ ។
ការធ្វើឱ្យទំនាក់ទំនងចិន-សហរដ្ឋអាមេរិកមានស្ថិរភាពគឺមានមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនដ៏រឹងមាំ ។ ទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកដ៏មានស្ថិរភាពនឹងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់សន្តិភាពពិភពលោក ៕



