នកវិទ្យាសាស្រ្ត​​អូស្ត្រាលី​​បង្កើត​អតិ​សុខុម​ទស្សន៍ដែដ៏​តូច​បំផុត​ដើម្បី​រក​កោសិកាមហារីក

អ្នកវិទ្យាសាស្រ្ត​អូស្ត្រាលី​ បានបង្កើត​អតិ​ សុខុម​ទស្សន៍ដៃ​​ដ៏តូច​បំផុត​នៅ​​លើ​ពិភពលោក​ដែល​ឋិតនៅក្នុង​ក្នុងម្ជុល​ ក្នុង​គោលបំណង​ពិនិត្យ​រក​កោសិកា​មហារីក ដែលគេ​ពិបាក​​រក​មើល នៅពេល​ធ្វើ​ការវះកាត់​យកដុំ​សាច់មហារីក​។

អ្នកស្រាវជ្រាវ ​សង្ឃឹម​ថាអតិ​សុខុម​ទស្សន៍ដៃ​​ដ៏តូចនេះ នឹងកាត់​បន្ថយ​​អត្រាវះកាត់​ឡើង​វិញ​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់បាន​ ពាក់​កណ្ដាល​។

អ្នកវិទ្យាសាស្រ្ត​នៅសាកល​វិទ្យាល័យ​វេស្ទើន​ អូស្ត្រាលី​បានដាក់ចូល​កញ្ចក់កែវ​តូចមួយ​នៅ​ក្នុង​​ម្ជុល​ដើម្បី​ផ្តល់​ឲ្យ​គ្រូពេទ្យវះកាត់​អាច​ឆ្លុះ​មើល​ រូបភាព 3-D នៅខាងក្នុងរាងកាយរបស់អ្នកជំងឺ​មហារីកបាន៕ (Radio Australia)

Related Articles

Back to top button
Close
Close