ការ​ប្រែ​ប្រួល​ចំណង់​ផ្លូវ​ភេទ​ក្រោយ​សម្រាល​កូន​

សុខភាព​៖ ការសិក្សា​មួយ បាន​ឲ្យ​ដឹង​ថា រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​សម្រាលកូន​រួច ស្ត្រី​អាច​នឹង​មាន​ចំណង់​ផ្លូវភេទ​ថយចុះ​ច្រើន​ជាង​មុន​ពេល​នាង​មាន​ ផ្ទៃពោះ ជាពិសេស​រយៈពេល ៤ ទៅ ៦​សប្តាហ៍​ដំបូង​។

baby(14)មាន​ស្ត្រី​មិន​ដល់ ២០%​ទេ​ដែល​សកម្ម​ខាង​រួមភេទ​រយៈពេល ៤​សប្តាហ៍​ក្រោយ​សម្រាលកូន​រួច​​ វា​គ្មាន​អ្វី​ដែល​អាច​និយាយថា ធម្មតា ឬ​ត្រឹមត្រូវ​ចំពោះ​ពេលវេលា​ដែល​ត្រូវ​វិល​មក​រក​សកម្មភាព​ផ្លូវភេទ​វិញ​ នោះទេ គឺ​អាស្រ័យ​ទៅលើ​អារម្មណ៍​របស់​អ្នក និង​ដៃគូ​ទាំងអស់គ្នា​តែ​ម្តង​។​

អ័រម៉ូន​ជាច្រើន​របស់​មនុស្សី​ពេល​បំបៅ​ដោះកូន​ត្រូវបាន​ប៉ះពាល់​ក្នុង​ រយៈពេល​ពួកគេ​កំពុងតែ​បំបៅ​ដោះ​កូន​។ ចំពោះ​ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ទេ កម្រិត​អ័រម៉ូន​នឹង​មាន​ស្ថេរភាព​វិញ​រយៈពេល ៤ ទៅ​៦​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច​។​

​ទោះបីជា​ក្រោយពី​កម្រិត​អ័រម៉ូន​ដែល​បាន​វិល​មក​រក​សមភាព​ដើម​វិញ​ក៏ដោយ ក៏​ស្ត្រីភាគច្រើន​នៅ​តែ​ប្រាប់​ថា​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​មិនសូវ​មាន​ ដូច​កាលពី​មិនទាន់​មាន​ផ្ទៃពោះ​ដដែល​ដោយ​សារតែ​មាន​បញ្ហា​ផ្លូវចិត្ត​។

​​ចំណង់​ផ្លូវភេទ​របស់​បុរស​ក៏​ប្រហែល​ជា​ផ្លាស់ប្តូរ​ដែរ​ក្រោយពី​ដៃគូ​របស់ ​ខ្លួន​សម្រាលកូន​​ ប៉ុន្តែ​បុរស​ខ្លះ​បែរជា​មាន​ចំណង់​ផ្លូវភេទ​កើន​ឡើង​ទៅ​វិញ នេះ​ប្រហែលជា​ពួកគេ​ត្រូវបាន​ទាក់ទាញ​តាមរយៈ​ការផ្លាស់ប្តូរ​របស់​រាង​កាយ​ ដៃគូ ឬ​ដោយសារតែ​សប្បាយចិត្ត​អំពី​ការចាប់​កំណើត​របស់​កូន​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​ក៏​ធ្លាប់មាន​បញ្ហា​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ដែរ​ដូចជា បារម្ភ​អំពី​ការឈឺចាប់​របស់​ដៃគូ ឬ​ការ​គ្មាន​ផាសុខភាព​ក្នុងពេល​រួមភេទ​នៅពេល​មាន​សមាជិក​ថ្មី​នៅ​ជិត​បែបនេះ ​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close