បុរសពីរនាក់ក្នុងប្រទេសកេនយ៉ានឹងរៀបការជាមួយមនុស្សស្រីម្នាក់ដែលខ្លួនស្រឡាញ់
បុរសពីរនាក់ក្នុងប្រទេសកេនយ៉ា បានរក ឃើញមធ្យោបាយដ៏កម្រមួយ ក្នុងការដោះស្រាយបញ្ហាស្នេហាត្រីកោណ ដោយសុខចិត្ដចុះហត្ថលេខា ថាអ្នកទាំងពីរនឹងរៀបការជាមួយមនុស្សស្រីតែម្នាក់ដែលខ្លួន ស្រឡាញ់។
ស្ត្រីម្នាក់ នោះនិយាយថា នាងមិនអាចធ្វើការសម្រេចចិត្តបានថា គួរជ្រើសយកបុរសមួយណា ក្នុងចំណោមបុរសទាំងពីរ ដែលចង់បាននាងជាភរិយានោះទេ។
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលបុរសម្នាក់ៗមិនបានដឹងថា ស្រ្ដីដែលខ្លួនស្រឡាញ់នាងមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេង ក្រៅពីខ្លួន។
មានរបាយការណ៍ថានៅពេលដែលប៉ូលិសដឹងថា បុរសទាំងពីរវាយតប់គ្នាដោយសារតែស្រីម្នាក់នោះ ប៉ូលិសបានបញ្ចុះបញ្ចូលពួកគេទាំងពីរ ឲ្យរៀបការជាមួយនឹងស្ត្រីនោះ។
បណ្តាមេធាវីនិយាយថា ប្រទេសកេនយ៉ានឹងទទួលស្គាល់អាពាហ៍ពិពាហ៍ដ៏កម្របែបនេះ ប្រសិនបើពួកគេអាចបង្ហាញឲ្យឃើញថា ទំនៀមទម្លាប់មួយនេះ គឺជាផ្នែកមួយនៃប្រពៃណីរបស់ពួកគេ៕ (Radio Australia)