សមាជិក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ជួប​ជុំគ្នា​​​នៅ​​ទី​លាន ​ប្រជា​ធិប​តេយ្យ​ម៉ោង​ ៤​រសៀលនេះ​

ភ្នំ​ពេញ ៖ ចាប់ពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៦ ខែសីហា ​នេះ ​សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ បាន​នាំ​គ្នា​ធ្វើ​ដំណើ​រមកជួបជុំ នៅទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗរង់ ចាំការ​មក​ដល់​មេដឹក​នាំ​របស់ខ្លួន គឺលោក សម រង្ស៊ី និងលោក កឹម សុខា សម្រាប់ ការជួបជុំជាថ្មីម្ដងទៀត។

សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ បាននាំគ្នាធ្វើដំណើរមកជួបជុំ នៅទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗ
សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ បាននាំគ្នាធ្វើដំណើរមកជួបជុំ នៅទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗ

យោងតាមសេចក្ដីរាយការណ៍ ពីទីលាន ប្រជាធិបតេយ្យ បានឱ្យដឹងថា គិតត្រឹម វេលា​ម៉ោង៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ដ​ដែល​ នេះ សមាជិក សមាជិកា គណបក្សសង្គ្រោះ ជាតិ ចន្លោះពី ៤០០​ទៅ​៥០០នាក់ ទម្រាំ​មេដឹ​កនាំ​របស់​ពួក​គេ​ទៅ​ដល់​ទី​នោះ ។

យ៉ាង ណាក៏ដោយ ជា​មួយ​នឹង​ការ​ជួប​ជុំជាថ្មីម្ដងទៀត របស់លោក សម រង្ស៊ី និងលោក កឹម សុខា ចំពោះ​អ្នក​គាំទ្រ​គណ​បក្ស​របស់ខ្លួន នៅរាជធានីភ្នំពេញនេះ ត្រូវបានពង្រឹងការ ពារសន្ដិសុខ និងសណ្ដាប់ធ្នាប់យ៉ាងខ្លាំងពី សំណាក់សមត្ថកិច្ច រាជ​ធានី​ភ្នំពេញនៅទីនោះ ។ គេមិនទាន់ដឹងថា តើលោក សម រង្ស៊ី និងលោក កឹម សុខា និយាយពីប្រធានបទអ្វី ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់ខ្លួននោះទេ នាពេលបន្ដិចទៀតនេះ ៕ Cambodia News

Related Articles

Back to top button
Close
Close