កញ្ចប់​សុវត្ថិ​ភាព ​«ក» ​មួយចំនួន ​នឹង​បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ ​

ភ្នំ​ពេញ​៖ បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន ដែ​ល​កំពុង​តែ​មាន​ការ​ទាមទារ​ឲ្យ​បើក​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពាក់​ ព័ន្ធ​នឹង​ជម្លោះ​លទ្ធផល​ឆ្នោត​នោះ នឹង​ត្រូវ​បើក​នៅ​ថ្ងៃអាទិត្យ​ខាង​មុខនេះ​ តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​និយាយ​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​មួយ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា នៅ​ថ្ងៃ​អាទិត្យ កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន​នឹង​បើក​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ដោយ​មាន​តំណាង​គណបក្ស​នយោបាយ​ចំនួន៨​ចូលរួម ពិសេស​គឺ​គណបក្ស​សង្រ្គោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ទេព នីថា បាន​បញ្ជាក់​ថា កញ្ចប់​សុវត្ថិភាព «ក» ដែល​នឹង​បើក​នៅ​ថ្ងៃ​អាទិត្យ​នោះ គឺ​មក​ពី​ការិយាល័យ​ជាង​១០​ក្នុង​ខេត្ត​ក្រចេះ ដែល​កំពុង​មាន​បញ្ហា​អំពី​លទ្ធផល​ឆ្នោត​ខុស​គ្នា៕ Cambodia News

Related Articles

Back to top button
Close
Close