ចិន ​បន្ដ​គាំទ្រ​កម្ពុជា​ និង​ជួយ​ទប់​ស្កាត់​ការ​រំខាន​ពី​ខាង​ក្រៅ​

ភ្នំពេញ ​ ៖​ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​ក្រោយ​ពី​ជំនួប​ជាមួយ​លោក​ ឧប នាយក រដ្ឋមន្ដ្រី​ ហោ​ ណាំ​ហុង​ រដ្ឋមន្ដ្រី​ ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្ដិ​ ការ​អន្ដរជាតិ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​  នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​  លោក​ Wang​ Yi​ រដ្ឋ មន្ដ្រី​ ការ​បរទេស​ចិន​បាន​អះអាង​ថា ​ប្រទេស​ ចិននឹង​​បន្ដ​គាំទ្រ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​ ​ទោះ​ក្នុង​ ករណី​ណា​ក៏​ដោយ​ ក៏​នៅ​តែ​ការពារ​ផល​ ប្រយោជន៍​កម្ពុជា​មិន​ឱ្យ​មានការ​រំខាន​ពី​ ខាងក្រៅ​បានជា​ដាច់ខាត​។​

លោក Wang Yi រដ្ឋ មន្ដ្រី ការបរទេសចិន ក្នុងជុំជួបសំដែងការគួរសម ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
លោក Wang Yi រដ្ឋ មន្ដ្រី ការបរទេសចិន ក្នុងជុំជួបសំដែងការគួរសម ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

លោក​ Wang​ Yi​ បាន​អះអាង​ទៀត​ថា​ ជំហរ​យ៉ាង​ដាច់​ណាត់​របស់​ចិន​ រដ្ឋាភិបាល​នៃ​ ប្រទេស​ចិន​បាន​យកចិត្ដទុកដាក់​ខ្លាំង​ណាស់​ ក្នុង​កិច្ច​សហប្រតិបត្ដិការ​ជាមួយនឹង​ ប្រទេស​កម្ពុជា​ ហើយ​លោក​នឹង​ជំរុញ​ កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​ជា​ប្រវត្ដិ​ សាស្ដ្រ​។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ​ ណាំ​ ហុង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​រួម​គ្នា​នោះ​ ដែរ​ថា​ កិច្ច​សហ ប្រតិ បត្ដិកា​រណ៍​វាង​កម្ពុជា​ និង​ចិន​រហូត​មក​ដល់​ពេល​នេះ​គឺ​ចំនួន​ ៥៥​ឆ្នាំ​ហើយ​ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ ធ្វើ​យ៉ាងណា​ឱ្យ​កិច្ច​សហប្រតិបត្ដិការ​នេះ​  កាន់តែ​ស៊ីជម្រៅ​ និង​គ្រប់​ជ្រុងជ្រោយ​ បន្ថែម​ទៀត​ដើម្បី​ផលប្រយោជន៍​ប្រជា​ជន​និង​ប្រទេស​ទាំង​ពីរ​ ។

លោក​រដ្ឋមន្ដ្រី​ Wang​ Yi​ បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​សូម​ធ្វើការ​ គាំទ្រ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​  ទាំង​ផ្នែក​នយោ​បាយ​ និង​សេដ្ឋកិច្ច​ មិន​ តែ​ប៉ុណ្ណោះ​ប្រទេស​មហា​យក្ស​នៅ​តំបន់​អាស៊ី​ និង​ពិភពលោក​មួយ​នេះ​ ក៏​បាន​ សន្យា​ចំពោះ​កម្ពុជា​ក្នុង​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ ទាំង​ពីរ​៕ Cambodia News

Related Articles

Back to top button
Close
Close