សម្ថ​កិច្ច​ចាប់​បាន​ចោរ​ ២នាក់​ ដែល​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ពី​ជន​ជាតិ​ចិន​ ​

Cambodia News

ព័ត៌មាន​សន្ថិសុខ

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែមេសា​ ចោរឆក់​ពីរ​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​​ ពី​ជនជាតិ​ចិន​ម្នាក់ នៅ​ចំណុច​ផ្លូវ​នី​រុស មុខ​ផ្សា​ញ៉ែ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​​ ហើយ​ដក​ទូរស័ព្ទ​និយាយ។

ចោរឆក់​ពីរ​នាក់ខាង​លើ​ ម្នាក់​ ​ឈ្មោះ មុន តារា អាយុ​២៥​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៤១ មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​ និង​ម្នាក់ទៀត​ឈ្មោះ ប៉េ រ៉ាវី អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤១៨ មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មិ​ត​ភាព​ថ្មី ខណ្ឌ​៧​មករា ជិះម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD-7519​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​យុវជន ប៉េ រាវី និង មុន តារា បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន​។ រីឯ​ម៉ូតូ​ដែល​ពួកគេ​ជិះ​គឺ​ពួកគេ​បាន​ខ្ចី​ពី​មិត្តស្រី ក្នុង​បំណង​ជិះ​ដើរលេង រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​តែម្តង​។​ ​ ​

ក្រោយពី​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​បានសម្រេច​ហើយ គឺ​ពួកគេ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ចូលទៅ​កន្លែង​អ៊ី​ន​ធើ​ណែ​ត ឈ្មោះ ហុងកុង​ណែ​ត ​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួនបាន​ទាំងពីរ​នាក់​តែម្តង​។

បច្ចុប្បន្ន​ចោរឆក់​ទាំងពីរ​នាក់ ត្រូវ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​ ​ ហេង នាង​

art15.2

Related Articles

Back to top button
Close
Close