គ.ជ.ប.​នឹង​ប្រកាស​​លទ្ធ​ផល​​ផ្លួវ​ការ​​​​បន្ទាប់​ពី​​ក្រុម​បឹក្សា​​​ធម្ម​នុញ្ញ​​ដោះ​ស្រាយ​​បណ្តឹង​​ចប់​​

ភ្នំពេញ៖ គណ​កម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​(គ.ជ.ប)អះអាងថា ថាខ្លូន ​នឹង​ប្រកាស​លទ្ធផល​ផ្លួវការ​បោះឆ្នោត​បន្ទាប់ពី​ក្រុមបឹក្សា​ធម្មនុញ្ញ​ ដោះស្រាយ​បណ្តឹង​ចប់​។​

IMG_5438យោងទៅ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​២០ ខែ​​សីហា ឆ្នាំ​២០១៣ ស្តីអំពី​ការដោះ​ស្រាយ​បណ្តឹង​តវ៉ា​ទៅនឹង​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​ បោះឆ្នោត​បានឲ្យ​ដឹងថា គណបក្ស​នយោបាយ ជាដើម​បណ្តឹង​មាន​សិទ្ធិ​ប្តឹងតវ៉ា​ជា​លាយលក្ខណ៍​អក្សរ ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈពេល ៧២​ម៉ោង យ៉ាងយូរ បន្ទាប់ពី​បានទទួល​លិខិត​ជូនដំណឹង ឬ​ទម្រង់​សេចក្តីសម្រេច​បដិសេធ​ទៅតាម​នីតិវិធី​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ​។

ប្រភពដដែល​បានឲ្យដឹងថា ផ្អែក​តាមស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ នៃ​ច្បាប់​នេះ និង​ប្រតិ​ទិននៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ គ​.​ជ​.​ប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ការបែងចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយ​បណ្តឹង​ចប់​ជា​ស្ថាពរ​៕ Cambodia News

Related Articles

Back to top button
Close
Close