មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ​និង​បក្ស​ប្រជា​ជន​បន្ត​ជួប​ពិភាក្សា​គ្នា​

ភ្នំ​ពេញ ៖ មន្ត្រី​ជាន់​ខ្ពស់​របស់​​ គណបក្សប្រជាជនកម្ពុជា​និង​​គណបក្សសង្គ្រោះជាតិ​ នឹង​បន្ត​ជួប​ពិភាក្សា​គ្នា លើ​បញ្ហា​បង្កើត​គណៈ​កម្មការ​ឯករាជ្យ ដើម្បី​ពិនិត្យ​ពីភាព​មិន​ប្រក្រតី​ជុំវិញ​ការ​រាប់សន្លឹក​ឆ្នោត​ និង​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្ត្រអាណត្តិទី៥ កាល​ពី​ថ្ងៃទី២៨ ខែកក្កដា។

r326282_1462596
រូបភាពឯកសារ៖ លោក ហ៊ុន សែន ចាប់ដៃជាមួយលោក សម រង៉្សី

លោក សុន ឆ័យ ជាតំណាង​ក្រុមការងារ​គណបក្សសង្គ្រោះជាតិ មាន​ប្រសាសន៍​ថា នៅវេលា​ម៉ោង ២​រសៀល ថ្ងៃទី២០ ខែសីហា នេះ នៅឯ​មន្ទីរ​រដ្ឋសភា ក្រុម​ការ​ងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជួប​ពិភាក្សា​គ្នា​ជុំវិញ​ភាព​មិន​ប្រក្រតី និង​ការ​ខ្វែង​គំនិត​គ្នា ទាក់​ទង​នឹង​លទ្ធផល​បោះឆ្នោត និង​បញ្ហាផ្សេងៗ ដែល​កើត​មាន​នៅថ្ងៃ​បោះឆ្នោត ប៉ុន្តែ​មិន​ដឹង​ថា​មាន​លទ្ធផល​បែប​ណា​នោះទេ។

ទាក់​ទិន​នឹង​បញ្ហានេះ​ដែរ លោក ជាម យៀប ​ជាប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា កន្លង​មក​កិច្ចប្រជុំ លើ​សំណើបង្កើត​​គណៈ​កម្មការ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ នៃការ​​បោះ​ឆ្នោតសភា អាណត្តិទី៥ ​មាន​ការ​ខ្វែង​គំនិត​គ្នា ដោយ​សារ​តែ​បក្ស​ប្រឆាំង​មិន​ចាត់ទុក​មន្ត្រី​គណៈ​កម្មា​ធិការ​​ជាតិរៀប​ ចំការ​បោះឆ្នោត​ ឬ ​គ.ជ.ប ​ជា​អាជ្ញា​កណ្តាល​នោះទេ​។ ប៉ុន្តែ​លោក​ថា គណបក្ស​ប្រជាជនកម្ពុជា ក៏​មិន​អាច​បន្ត​ជួប​ពិភាក្សា​គ្នា ជា​មួយ​គណបក្ស​ប្រឆាំង​ទៀត​ទេ បើ​បក្ស​ប្រឆាំង​មិន​ទទួល​យក​មន្ត្រី គ.ជ.ប ឲ្យ​ធ្វើ​ជាអាជ្ញា​កណ្តាល​នោះ​​។

យ៉ាងណាដ៏​ដោយ មន្ត្រីគណបក្សទាំងពីរ ​មិនទាន់បញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំ រវាងបក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលបែបណាទេ ក្នុងជំនួប​នៅ​រសៀល​ថ្ងៃអង្គារ​នេះ៕ Cambodia News

Related Articles

Back to top button
Close
Close