នាយករដ្ឋមន្រ្តីនៃប្រទេសណ័រវេសក្លែងខ្លួនជាអ្នកបើកបរតាក់ស៊ីដើម្បីស្វែងយល់ចិត្តអ្នកបោះឆ្នោត
នាយករដ្ឋមន្រ្តីនៃប្រទេសណ័រវេស បានចំណាយពេលមួយថ្ងៃក្លែងខ្លួនជាអ្នករត់តាក់ស៊ីកាលពីខែមិថុនា កន្លងទៅនេះ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីទឹកចិត្តរបស់អ្នកបោះឆ្នោត។
លោក យិន ស្តុលតិនប៊ើក (Jens Stoltenberg) បានពាក់វែនតាខ្មៅនិងឯកសណ្ឋាន បានបង្ហាញអត្តសញ្ញាណពិតរបស់លោកក្រោយពីមានអ្នកដែលមើលលោកស្គាល់ ថាជានរណា។
លោកបានសារភាពថាប្រាប់អ្នកជិះតាក់ស៊ីម្នាក់ថា លោកខានបើកបររថយន្តអស់ពេល៨ឆ្នាំហើយ។
ខ្សែអាត់ វីដេអូអំពីការសន្ទនារបស់នាយករដ្ឋមន្រ្តីរូបនេះជាមួយអ្នកដំណើរ នោះនឹងត្រូវគេប្រើប្រាសក្នុងយុទ្ធនាការបោះឆ្នោតរដ្ឋាភិបាល អាណត្តិថ្មីរបស់ប្រទេសណ័រវេសក្នុងខែក្រោយនេះ៕ (Radio Australia)