អ្នកភូមិបឹងកក់ធ្វើការតវ៉ាឲ្យ​មានការដោះលែងស្រ្តី ​១៥នាក់ពីពន្ធនាគារព្រៃស

នៅព្រឹក​ថ្ងៃ​ទី​ ៣១ ឧសភា​ ២០១២នេះ​ អ្នកភូមិ​បឹងកក់​ប្រមាណ​ជាង​១០០​នាក់ បាន​នាំគ្នា​ឈរ​ស្រែក​ទាមទារ​ឲ្យ​ក្រសួង​​យុត្តិធម៌​ជួយ​អន្តរាគមន៍​ដោះលែង​ស្ត្រី​១៥ នាក់ដែល​បាន​ជាប់​ពន្ធនា​គារ​​ដោយ​សារតែ​ក្រាញ​ការពារ​ផ្ទះ​របស់​ខ្លួន។

ក្រុម​អ្នក​តវ៉ា បាន​ស្រែក​រក​យុត្តិធម៌ រួម​ទាំង​បាន​ច្រៀង​បន់ស្រន់​ទេវតា ។​ ក្មេង​តូចៗ​ ប្រុស​ស្រី​ដែល​ម្តាយ​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារបាន​ស្រែក​ថា ពួក​គេ​គ្មាន​ម្តាយ ដើម្បី​ឲ្យ​លុយ​ទៅ​សាលា​រៀន​នោះ​ទេ។

សូម​ រំលឹក​ថា ស្រ្តី​ចំនួន​១៥ នាក់ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ពេល​ក្រាញ​តវ៉ារឿង​ដី​ធ្លី នៅ​បឹងកក់​កាល​ពីថ្ងៃ​ទី២៤ ឧសភា ហើយ​បន្ទាប់​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​ចំនួន​២ឆ្នាំ​៦ខែ។ បន្ទាប់ពី​ពេល​នោះ​មក​ អ្នក​ភូមិ​បឹង​កក់​បាន​នាំគ្នា​ទៅ​តវ៉ា​ដល់ ពន្ធនាគារ​ព្រៃ​ស តវ៉ា​នៅមុខ​តុលាការ​ក្រុង នៅ​មន្ទីរ​រដ្ឋ​សភា ប៉ុន្តែ​ពុំ​បាន​លទ្ធផល​នោះ​ឡើយ៕

Related Articles

Back to top button
Close
Close