ម៉ូតូ ​បុក​ម៉ុតូ​ស្លាប់​ ២​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រំលង​អា​ទ្រា​ត្រ ចូលដល់​ថ្ងៃទី ០៦​សីហា ឆ្នាំ ២០១៣ នៅ​ចំណុច​មហាវិថី រោ​ត្ត​ម កែង​១៥៤  ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣  ខណ្ឌដូនពេញ  ​​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ រីឯ​បាន​បុរស​ជនជាតិខ្មែរ​ម្នាក់​បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅដល់​ពេទ្យ​កាល​ម៉ែត្រ  នៅ​ក្នុង​​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ។

Luxមុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក eagle ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1BW 2478 បើកបរ​ដោយ​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាមផ្លូវ​លេខ​១៥៤ លុះ​មកដល់​ស្ដុ​ប​រោងកុន​លុ​ច្ស  ម៉ូតូ​ខាងលើ​បាន​បត់​ឆ្វេង មក​ផ្លូវ​នរោត្តម​ស្រាប់​តែមាន​ម៉ូតូ​ក្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY 1611 បើក​ដោយ​បុរស​ជនជាតិខ្មែរ​ម្នាក់ ពី​ត្បូង​ទៅ​ជើង​តាមផ្លូវ​នរោត្តម ទៅបុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​កៀប​ជាប់​គរ​លើ​គ្នា ។ ខណៈនោះ​ប​បុរស​ជនជាតិ​ជប៉ុន​បាន​ស្លាប់​ភ្លាមៗ​នៅលើ​ម៉ូតូ , ចំណែក​ភាគី​ម្ខាង​ទៀត ស្លាប់​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​កាលម៉ែត ។​

បច្ចុប្បន្ន​សព​បុរស​ជ​ន​ជាតិ​ជប៉ុន ត្រូវបាន​គេ​យកទៅ​តម្កល់​នៅ​សាល​មន្ទីរពេទ្យ​កាលម៉ែត ។​ចំណែក​សាកសព​របស់​បុរស​ជនជាតិខ្មែរ ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើ​បុ​ណ្យ​​នៅ​វត្ត​ទួល​សង្កែ ។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​គ្រឿង​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​ ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ ​៕ Cambodia News

 

Related Articles

Back to top button
Close
Close