យុទ្ធនាការឃោសនា​ស្វែង​រក​​សំឡេង​ឆ្នោត​ចាប់​ផ្តើម​ថ្ងៃនេះនៅ​អូស្ត្រាលី

មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ចំនួន​ពីរ​កំពុង​ បង្ហាញ​ពី​ភាព​វិជ្ជមាន​របស់​គេ​រៀងៗ​ខ្លួន​ខណៈ​ពេល​ដែល​យុទ្ធនាការ​ស្វែង​ រក​សំឡេង​ឆ្នោត​ដែល​មាន​រយៈ​ពេល ៥​សប្តាហ៍​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នា​ថ្ងៃ​នេះ។

លោក​ខេវិន រ៉ាដ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​គណបក្ស​ប្រ​ឆាំង​ថា ​មាន​ផែន​ការ​កាត់​បន្ថយ​ថវិកា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។ ចំណែក​មេ​ដឹកនាំ​គណបក្ស​ប្រ​ឆាំង​លោក Abbott កំពុង​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន​របស់​លោក​​ដោយ​លើក​ឡើង​ពីការ​​កសាង​ប្រ​ ទេស​អូស្ត្រាលី​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

លោក​ខេវិន​រ៉ាដ​ ក៏​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​នូវ​យុទ្ធនាការ​របស់​លោក​ផង​ដែរ ដោយ​បង្ហាញ​ថា​គោល​នយោបាយ​របស់​លោក Abbott មានលក្ខណៈ​អវិជ្ជមាន ហើយ​សន្យា​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ។

ពាក្យ ​ស្លោក​ក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ខេវិន​ រ៉ាដ គឺ​ “វិធី​ថ្មី” ដែល​ជា​ពាក្យ​ស្លោក​មួយ​មិន​ធ្លាប់​ប្រើសម្រាប់​រដ្ឋា​ភិបាល​កំពុង​កាន់​ អំណាច ដែល​វិធី​សាស្រ្ត​ថ្មី​នេះ​លោក​ព្យាយាម​បង្ហាញ​នូវ​ផែនការ​របស់​លោកក្នុង​ ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គម្រោង​សាលារៀន និង​បណ្តាញ​អ៊ីន​ធើណិត​ broadband។

លោក Abbott​ បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​មាន​ន័យ​ថា​មាន​ការ​ កាត់​បន្ថយ​ពន្ធ ខណៈ​ពេល​ដែល​ពន្ធ​លើ​រ៉ែ និងកាបូន​កំពុង​មាន​ការ​កើន​ឡើង និង​ការ​គាំ​ទ្រ​ដល់​គ្រួសារ​ដែល​នឹង​ទទួល​បាន​នូវ​ការ​ឈប់​សម្រាក​​មាតុភាព ​ដោយ​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភ​ច្រើន​ជាងមុន​​៕ (Radio Australia)

Related Articles

Back to top button
Close
Close