គណ​បក្ស​ប្រជា​ជន ​នឹង​បង្កើត​ក្រុម​ការ​ងារ​ ចរចាជា​មួយ​បក្ស​ប្រឆាំង​

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ។

ភ្នំ​ពេញ​៖ ថ្លែ​ងនៅ​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​ ដែល​ឈ្នះ​ការ​បោះ​ឆ្នោត បាន​បង្កើត​​ក្រុមការងារ​មួយ ដែល​មាន​លោក​ឧប​នាយក​​រដ្ឋមន្ត្រី ស ខេង លោក សុខ អាន និង​លោក សាយ ឈុំ ដើម្បី​ចរចា សម្របសម្រួល​ជាមួយ​លោក​សម​រង្ស៊ី និង​លោក កឹម​សុខា​។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ក្រុម​ការងារ​នោះ នឹង​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​សម្រប​សម្រួល​​​​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​រដ្ឋសភា​។​

ជា​មួយ​គ្នា​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក៏​បាន​បដិសេធ​នឹង​ដំណឹង​ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេ​សប៊ុក ដែលថា លោក​បាន​ចាកចេញ​ទៅ​ក្រៅប្រទេស ហើយ​ថា មាន​យោធា​ទៅ​ឡោមព័ទ្ធ​ផ្ទះ​សម្តេច ដើម្បី​ចាប់​ឃុំខ្លួន​សម្តេច ជា​ដើម​នោះ គឺជា​ការ​មិន​ពិត​ទេ​។​

ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អ្នក​ណា​ឈ្នះ ហើយ​អ្នក​ណា​ចាញ់ គឺ​មិន​សំខាន់​ទេ​។ សំខាន់ គឺ​កុំ​ឲ្យ​ជាតិ​បែកបាក់​៕ Cambodia News

Related Articles

Back to top button
Close
Close