អាជ្ញាធរ​ស្ដី​បន្ទោស​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ​ផលិត​អគ្គិសនី​នៅ​ជប៉ុន​ពី​ការ​លាក់​បាំង​ភាព​គ្រោះ​ថ្នាក់​

មាន​ការ​បញ្ចេញ​ព័ត៌មាន​មក​ថា​​ ម្ចាស់​ ក្រុមហ៊ុន​រោងចក្រ​ថាម​​​ នុយក្លេអ៊ែរផលិត​អគ្គិសនី​​នៅ​ក្រុង Fukushima បាន​ដឹងអំពី​ការ​លេច​ធ្លាយ​វិទ្យុសកម្ម​ទៅក្នុង​ដី​ និង​ហូរ​ចូល​មហាសមុទ្រ​ក្នុង​ពេល​មួយ​ខែ​ មុន​ពេល​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អាជ្ញាធរ ​គ្រប់​គ្រង​នុយក្លេអ៊ែរ​របស់​ជប៉ុន​​បាន​​ស្ដី​បន្ទោស​ ក្រុម​ហ៊ុន​ TEPCO អំពី​ភាពយឺត​យ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ដោះ​ស្រាយ​បញ្ហា​លេច​ធ្លាយ​នៅ​គ្រា​ នោះ។

ក្រុម​ហ៊ុន​នេះ បាន​សារភាព​កាលពី​ដើម​សប្ដាហ៍​នេះ ថា​ទឹក​នៅ​ក្រោម​ដី​ចេញ​ពី​រោងចក្រ​របស់ខ្លួន​បាន​ហូរ​ចូល​ទៅ​ក្នុង​ មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ​ឥឡូវ​គេ​បាន​រក​ឃើញថា​ក្រុម​ហ៊ុន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នេះ​ មួយ​ខែ​មុន។ ប៉ុន្តែ​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ចាត់​ទុក​​​បញ្ហា​នេះ​ថា​​មិន​អាច​កើត​មាន​ ឡើង​ទេ។ នេះគឺជា​ការ​ស្ដី​បន្ទោស​ដ៏​កម្រ​មួយ​ដែល​ក្រុម TEPCO រង​ការ​ស្ដី​បន្ទោស​ពី​អាជ្ញាធរ​គ្រប់​គ្រង​កិច្ច​ការ​នុយក្លេអ៊ែរ​របស់​ ជប៉ុន​។

គេបាន​ឲ្យ​ដឹងថា ​ទឹក​ប្រមាណ​៤០០​តោនហូរ​នៅ​ក្រោម​ដី​ចេញ​ពី​រោង​ចក្រ​នេះ​ជារៀង​រាល់​ថ្ងៃ ដែល​បង្ក​ការ​បំពុល​បរិស្ថាន៕​(Radio Australia)

Related Articles

Back to top button
Close
Close