ជនជាតិហ្វ៊ីលីពីនធ្វើបាតុកម្មទូទាំងពិភពលោកប្រឆាំងការដណ្តើមដែនសមុទ្រជាមួយចិន
ប្រជាពលរដ្ឋហ្វ៊ី លីពីន នឹងធ្វើបាតុកម្មទូទាំងពិភពលោកថ្ងៃនេះ ដើម្បីប្រឆាំងទៅនឹងការទាមទាររបស់ចិន ទាក់ទងនឹងតំបន់មានជម្លោះ ក្នុងដែនសមុទ្រចិនខាងត្បូង។
អ្នក នាំពាក្យក្រសួងការបរទេស លោក Raul Hernandez មានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសហ្វ៊ីលីពីន មិនពាក់ព័ន្ធទៅនឹងបាតុកម្មដែលធ្វើនៅមុខស្ថានទូតចិន ក្នុងទីក្រុងម៉ានិល សហរដ្ឋអាម៉េរិក ទីក្រុងឡុងដ៍ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងប្រទេសអ៊ីស្រាអ៊ែលនោះទេ។ ប៉ុន្តែលោកបានការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបង្ហាញជំហ របស់ខ្លួនដោយសន្តិវិធី ទៅលើជម្លោះដែនសមុទ្រជាមួយប្រទេសចិន។
ការរិយាល័យទិដ្ឋាការរបស់ស្ថានទូតចិនក្នុងទីក្រុងម៉ានិលត្រូវបិទទ្វារក្នុងថ្ងៃនេះ ដោយសារតែការធ្វើបាតុកម្ម។
ក្រុងម៉ានិលនិយាយថា ការធ្វើបាតុកម្មតវ៉ាទូទាំងពិភពលោកនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសចិននោះទេ ហើយក៏នឹងមិនប៉ះពាល់ដល់សេចក្តីវិនិច្ឆ័យចំពោះករណីដែលបានដាក់ ទៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសចិនកុំឲ្យរំលោភតំបន់មានជម្លោះនោះដែរ៕ (Radio Australia)