ក្រសួង​ព័ត៌​មាន​អំពាវ​នាវ​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​រឿង​នយោ​បាយ​ក្នុង​ប្រព័ន្ធ​សង្គម​ Facebook​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃទី០៥ ខែកក្កដា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ការ​អំពាវនាវ​មួយ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទាំង​អស់ សូម​កុំ​ឲ្យ​វាយ​ប្រហារ​គ្នា​ពី​រឿង​នយោបាយ ក្នុង​កំឡុង​យុទ្ធនាការ នៃ​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៥​នេះ។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោក ខៀវ កាញារិទ្ធ បាន​មាន​ប្រសាសន៍​ថា កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដំបូង មាន​ការ​វាយ​ប្រហារ​គ្នា​ច្រើន​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​​សង្គម Facebook ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ដោយ​មាន​ការ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុន្តែ​នៅ​ពេល​នេះ​លោក​សង្កេត​ឃើញ​ថា ការ​វាយ​ប្រហារ​គ្នា​នោះ​បាន​ថយ​ចុះ​វិញ ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​សីលធម៌​ខ្លួន​ឯង ដូចជា​នៅ​ក្នុង​ប្រព័ន្ធ​សារព័ត៌មាន​ដូច្នោះ​ដែរ។

ជាមួយ​គ្នា​នេះ​លោក ខៀវ កាញារិទ្ធ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​គម្រោង​ដើម្បី​ត្រួត​លើ​ប្រព័ន្ធ​សង្គម Facebook នោះ​ទេ ហើយ​ថា រាជរដ្ឋាភិបាល​ក៏​គ្មាន​មនុស្ស​គ្រប់​គ្រាន់​ទៅ​គ្រប់គ្រង​បញ្ហា​នោះ​ដែរ៕

Related Articles

Back to top button
Close
Close