សហគមន៏អឺរ៉ុប អំពាវនាវ កុំឲ្យប្រើ វោហារ នាំទៅរក ការចងកំហឹង

Cambodia News

ភ្នំ​ពេញ​៖ កាលពី​ថ្ងៃទី ២៧ មិថុនា ម្សិលមិញ ដែលជា​ថ្ងៃ បើកឆាក​យុទ្ធនាការ​បោះឆ្នោត​ដំបូង សហគម​ន៏​អឺរ៉ុប បានធ្វើការ​អំពាវនាវ ដល់​គណបក្សនយោបាយ ក៏ ដូចជា​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ធ្វើយ៉ាងណា ដើម្បី​ទប់ស្កាត់​ ចំពោះ​ការប្រើប្រាស វោហា​ស័ព្ទ​ដែល​នាំ ទៅរក​ការ​ចងកំហឹង​ដាក់គ្នា​។

Cam67
ក្បួនឃោសនា របស់ គណបក្សប្រជាជន កម្ពុជា

សេចក្ដីប្រកាស​ព័ត៌មាន​នោះបាន​លើកឡើងថា សហភាព​អឺរ៉ុប​សង្ឃឹមថា គណបក្សន យោ បាយ នឹង បញ្ឈប់​ការប្រើប្រាស់​វោហារសាស្ត្រ ដែល មាន​លក្ខណៈ​គំរាមកំហែង និង ធ្វើឱ្យ​មានការ​ចងកំហឹង ហើយ នឹង ចាប់ផ្តើម​ការពិភាក្សា​ជា​ចំហ លើ​ចក្ខុវិស័យ​សម្រាប់​អនាគត របស់​ប្រទេស ចាប់ពីពេលនេះ​តទៅ ។​

​ក្នុងនោះ​សហគម​ន៏​អឺរ៉ុប​ក៏បាន​រំ​ឭ​ផងដែរ ដល់គ​.​ជ​.​ប ចំពោះ​វិធាន​របស់ខ្លួន​ដែលមាន​កាលពី​ឆ្នាំ​២០០៨ នៃ ការបោះឆ្នោតជាតិ​គ្រានោះ ដើម្បី​ឲ្យ គ​.​ជ​.​ប​ចាត់វិធានការ​បន្ត ក្នុង​គោលដៅ​រក្សា​ភាពស្ងប់ស្ងាត់ យុត្តិធម៌ និង តម្លាភាព អំឡុង​យុទ្ធនា​ការបោះឆ្នោត ។​

​គួរ​បញ្ជាក់ថា បើទោះបី ពុំមាន​អំពើហិង្សា កើតឡើង​ធំដុំ អំឡុង​ការឃោសនាបោះឆ្នោត​ថ្ងៃ​ទីមួយ​កាលពី​ម្សិលមិញ​ក្ដី ក៏មាន​ការកត់សម្គាល់​ថា មានការ​ប៉ះគ្នា​ប​ន្តិ​បន្តួច ដោយ​ការ​គប់​ស្បែកជើង ដប​ទឹក​សុទ្ធ និង ជេ គ្នា រវាង​ក្រុម​អ្ន​ល​គាំទ្រ បក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចំណុច​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ៕

Related Articles

Back to top button
Close
Close