ក្បួន​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​ ប៉ះ​ទង្គិច​គ្នា​

Cambodia News

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា​ នេះ ការហែក្បួន​ឃោសនា​ក្នុងការ​បោះឆ្នោតថ្ងៃដំ​បូង​ បាន​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ពាក្យសម្តី​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចំណុច​ច្រក​ខាង​កើតឡើង​រមណីយដ្ឋាន​វត្តភ្នំ​។​ ​

ជនរងគ្រោះ បង្ហាញសបែកជើង ដែលសកម្មជនគណបក្សសង្រ្គោះជាតិគប់ មកលើក្បួនហែ របស់ គណបក្សប្រជាជន។
ជនរងគ្រោះ បង្ហាញសបែកជើង ដែលសកម្មជនគណបក្សសង្រ្គោះជាតិគប់ មកលើក្បួនហែ របស់ គណបក្សប្រជាជន។

តាម​ការអះអាង​រប​ស់​សកម្មជន​គណបក្ស​ប្រជាជន​បាន​ឲ្យ​ដឹងថា ​ គណបក្ស​ទាំង​ពីរបាន​ហែ​ក្បួន ជួបគ្នា​នៅ​ចំណុច​ច្រក​ខាង​កើតឡើង​រមណីយដ្ឋាន​វត្តភ្នំ​ ពេលនោះ​ក៏មាន​ការនិយាយ​ដៀមដាម ពី​គណបក្ស​សង្គ្រោះ​ជាតិ មកលើ គណបក្ស​ប្រជាជន​កម្ពុជា​។ ​

ក្រោយមក ​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដោយមាន​កំហឹង​ខ្លាំងពេក បាន​ចុះ​ពីលើ​រថយន្ត ស្ទុះ​ចូលទៅ​បម្រុង វាយ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ត្រូវបាន​អា​ជ្ញ​ធរ ជួយ​អន្តរាគមន៍​។ មិនតែប៉ុណ្ណោះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដោះ​ស្បែកជើង គប់​មកលើ​ក្បួន​ហែ របស់​គណបក្ស​ប្រជាជន​ទៀតផង​៕​ ​

Related Articles

Back to top button
Close
Close