ហ៊ុន សែន ​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក ​ដែល​បំផ្លាញ​ស្លាក​គណបក្ស​

Cambodia News

កំពង់ចាម៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្ដគិរីមុនីសារវ័ន​ជើង​ព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៤ ខែមិថុនា​ នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​មានប្រសាសន៍ថា កន្លងទៅមានការ បំផ្លាញស្លាកគណបក្សនយោបាយមួយចំនួន ហើយអាជ្ញាធរ និង​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវធ្វើការស្រាវជ្រាវលើរឿងនេះ បើទោះបីបោះឆ្នោតហើយក៏ដោយ ឬដល់អាណត្ដិទី៦ ដល់អាណត្ដិទី៧។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្ដគិរីមុនីសារវ័នជើងព្រៃ ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្ដគិរីមុនីសារវ័នជើងព្រៃ ខេត្តកំពង់ចាម។

ការបញ្ជាក់យ៉ាងដូច្នេះ ដើម្បីកុំឲ្យ ចោទប្រកាន់ មក​លើ​អាជ្ញា​ធរ និងសមត្ថកិច្ច ឬគណបក្សប្រជាជនដូច្នេះ ត្រូវ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ ទោះបី ១ ឆ្នាំដល់ ១០ ឆ្នាំក៏ដោយ ដើម្បីធ្វើឲ្យស្អាត ស្អំដល់អាជ្ញាធរ។ ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ថា អ្នកណាក៏ដោយ ត្រូវ​តែ​ទទួល​ខុសត្រូវ រាប់​ទាំង​សមាជិក​គណបក្សប្រជាជន ហើយ​មិន​មាន​អភ័យ​ឯក​សិទ្ធិ​នោះទេ។

​លោក​ ហ៊ុន​ សែន​ បានអំពាវនាវ ដល់ជនទាំងនេះ ចេញ​មក​សារ​ភាព ហើយ និងទទួលបានរង្វាន់ ឲ្យ​តែ​ប្រាប់​ពី​មេ​ខ្លោង​របស់ខ្លួន ទាំង​នៅ​ក្នុង​គណបក្សប្រជាជន។ ​លោក​ ហ៊ុន​ សែន​បាន​​សង្កត់​ធ្ងន់ថា ទង្វើខាងលើនេះមិនមែនជាសកម្មភាព សមា​ជិក​​របស់គណបក្សប្រជាជនឡើយ។

​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានបង្ហាញ ការ​ការ​ពារ​សន្ដិ​សុខ ​ដល់ជនទាំងឡាយណា ដែលចេញមកសារភាព។ លោក​​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ពី​ការព្រួយបារម្ភ រហូត​ដល់​មាន​ការ​ធ្វើ​ឃាត ដើម្បីបំបិទមាត់ដូច្នេះសមត្ថកិច្ចទាំងអស់ ត្រូវតាមដាន និង​ការពារមុខសញ្ញាទាំងនោះ៕

Related Articles

Back to top button
Close
Close