ក្មេង​ស្រី​​ម្នាក់​​ជិះ​​ម៉ូតូ​​និយាយ​​ទូរស័ព្ទ​ ចោរ​ឆក់​​ដួល​​បោក​​ក្បាល​​ឈាម​​ហូរ​​ពេល​​ផ្លូវ​​របួស​ធ្ងន់​​

សារព័ត៌មាន​​ Cambodia News​/

​ភ្នំពេញ (០៣ ធ្នូរ ២០១៤ ) ​៖ ក្មេងស្រី​ម្នាក់​ធ្វើដំណើរ​ចេញពី សាលារៀន ត្រូវ​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​ម៉ាក សង់​អត់​ស្លាក​លេខ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ បណ្តាលអោយ​ដួល​បោក​ទៅនឹង​ផ្លូវ​របួសធ្ងន់​មុខ និង​ក្បាល​ឈាម​ហូរ​ពេញ​ដី គួរអោយ​រន្ធត់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង​៣០ នាទី​ល្ងាច ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០១៤ ស្ថិតនៅ​ចំណុច​មុខ​ហ្គា​រ៉ា​ស់​សាំ កា​លិច ខាងកើត​ផ្សារ​ពោ​ចិន​តុង ១៥០ ម៉ែត្រ ។​ ​ក្រោយ​កើតហេតុ​ក្រុមចោរ​បាន​រត់គេចខ្លួន​ដោយ​សុ​វត្តិភាព ៕

14

 

 

Related Articles

Back to top button
Close
Close