លោក សម រង្ស៊ី នឹងមកដល់កម្ពុជានៅល្ងាចនេះ

សារព័ត៌មាន​​ Cambodia News​/

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ

ភ្នំ ​ពេញ(១០ កុម្ភៈ ២០១៤)៖ ​បើ​តាម​ការឲ្យដឹង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  តាម​បណ្តាញ​ទំនាក់​ទំនង​​សង្គម លោក​នឹង​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដោយ​ជិះ​យន្ត​ហោះ​​ផ្ទាល់​​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​កម្ពុជា តាម​រយៈ​​ជើងហោះហើរ​កូរ៉េ​អ៊ែ​រឡាញ។

ការ​វិល​មក​កាន់​ប្រទស​កម្ពុជា​ វិញនេះ ដោយ​នាំយក​នូវ​លទ្ធផល​ការទូត​មក​ជម្រាប​អ្នកគាំទ្រ​របស់ខ្លួន បន្ទាប់ពី​បាន​ធ្វើ​ទស្ស​កិច្ច​នៅតាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​មួយចំនួន​ អស់​រយៈពេល​ជិត​៣​សប្តាហ៍  រួម​នឹង​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ម្សិលមិញ​ផងដែរ​។

លោក សម រង្ស៊ី បាន​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ដោយ​ធ្វើដំណើរ​ទៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​ អង្គ​ការ​សហប្រ​ជា​ជាតិ និង​ស្តាប់​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​៕

Related Articles

Back to top button
Close
Close