ក្រុមហ៊ុន Google ចង់​បាន​តម្លាភាព​រវាង​ក្រុមហ៊ុន និង​អ្នក​ប្រើ​សេវាកម្ម​របស់​ខ្លួន

ក្រុមហ៊ុន​អ៊ីនធើរណិត​ Google ដ៏ធំ​របស់​អាម៉េរិក​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ពិសេស​របស់​អាម៉េរិក​អនុញ្ញាត ​ឲ្យ​ក្រុមហ៊ុន​បោះ​ពុម្ព​ផ្សាយ​នូវ​តួលេខ​សរុប​នៃ​ការ​ស្នើ​សុំ​របស់​ ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អាម៉េរិក ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បញ្ចេញ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​សេវា​​ ខ្លួន។

ក្រុមហ៊ុន​ អ៊ីនធើរណិត​ Google នេះ​បាន​ធ្វើ​សំណើ​នេះ​ទៅ​តុលាការ​ឃ្លាំ​មើល​កិច្ច​ការ​ស៊ើប​ការ​សម្ងាត់​ របស់​អាម៉េរិក ដែល​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ បញ្ចេញ​មតិ។

ក្រុមហ៊ុន Google និយាយ​ថា ខ្លួន​ចង់​ធ្វើ​ឲ្យ​មាន​តម្លា​ភាព​ជា​មួយ​អ្នក​ប្រើ​ប្រាស់​សេវា​របស់​ខ្លួន ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ ទាក់​ទង​នឹង​សំណើ​សុំ​ទិន្នន័យ​ពី​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់ ប្រិន​បើ​មាន​ការ​ស្នើ​សុំ​ណា​មួយ។

ការ​សម្រេច​ធ្វើ​យ៉ាង​នេះ គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​របស់​អាម៉េរិក​ដូច​ជា​ក្រុមហ៊ុន Microsoft, Facebook និង​ក្រុមហ៊ុន Apple បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ព័ត៌មាន​ខ្លះៗ​អំពី​ចំនួន​សំណើ​សុំ​ឃ្លាំ​មើល​ ព័ត៌មាន​អ្នក​ប្រើ​ពី​សំណាក់​អាជ្ញាធរ​ នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ធ្វើ​ជា​មួយ​ នឹង​រដ្ឋាភិបាល​អាម៉េរិក​កាល​ពី​សប្ដាហ៍​មុន៕ (Radio Australia)

Related Articles

Back to top button
Close
Close