ចិន​ហៅ​កម្មវិធី​តាម​ដាន​តាម​ប្រព័ន្ធ​ អ៊ិនធើរណិត​របស់​សហរដ្ឋ​អាម៉េរិក​​ថា​ជា​ការ​គួរ​ឲ្យ​ខ្លាច

សារព័ត៌មាន ​ផ្លូវការ​របស់​កង​ទ័ព​ចិន​បាន​ហៅ​កម្មវិធី​តាម​ដាន​តាម​ប្រព័ន្ធ​ អ៊ិនធើរណិត​របស់​សហ រដ្ឋ​អាម៉េរិក​ (PRISM) ​ថា​ជា​ការ​​គួរ​ឲ្យ​ខ្លាច​មួយ។

សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ PLA ​បាន​វាយ​ប្រហារ​ចំពោះ​សហរដ្ឋ​អាម៉េរិក​ដែល​បាន​បង្កប់​ន័យ​ថា​ ការ​យក​ការណ៍​ពី​ពលរដ្ឋ​បរទេស​គឺ​ជា​ការ​សម​ហេតុ​ផល​នោះ។​

សារព័ត៌មាន ​នោះ​បាន​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ចាប់​ផ្ដើម​នូវ​ទំលាប់​ប្រព្រឹត្តិ​ល្មើស​ ស្ដីពី​បញ្ហា​​ត្រួត​ពិនិត្យ​បណ្ដាញ​ទំនាក់​ទំនង ​និង​កិច្ចការ​ចារកម្ម។​

សារព័ត៌មាន ​នោះ​បាន​និយាយ​ថា​ មាន​ហេតុផល​ដែល​នាំ​ឲ្យ​គេ​ជឿថា​ ទីភ្នាក់ងារ​យក​ការណ៍​សហ រដ្ឋ​អាម៉េរិក​មួយ​ចំនួន​ នៅ​ក្នុង​ពេល​ប្រមូល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើរណិត​ប្រឆាំង​នឹង​ភេរវកម្ម ​ ក៏​បាន​ប្រមូល​ព័ត៌​មាន​ដទៃ​ទៀត​ដោយ​ចៃដន្យ​ផង​ដែរ។​

នៅ​ក្រោម​ កម្មវិធី​ PRISM​ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាម៉េរិក​អាច​បញ្ជារ​ឲ្យ​ក្រុមហ៊ុន​ អ៊ិនធើរណិត​​មួយ​ចំនួន​ដូច​ជា​ Google ​ឬក៏​ Facebook ​ដើម្បី​បើក​មើល​ សារអេឡិចត្រូនិក​ (emails), ​ការ សន្ទនារ​តាម​ប្រព័ន្ធ​អ៊ិនធើណេត ​(online chats),​ រូបភាព,​ ឯកសារ​នានា ​និង​វីដេអូ ​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ិនធើរណិត​​ដោយ​អ្នក​ប្រើប្រាស់​បរទេស​ បាន៕(Radio Australia)

Related Articles

Back to top button
Close
Close