ម​នុស្ស ៨នាក់ត្រូវវៀតណាមចាប់ខ្លួន​ពាក់ព័ន្ធ​នឹ​ងការ​ស្លាប់មនុស្ស ៣៩នាក់នៅក្នុងកុងតឺណឺ​នៅអង់​គ្លេស

សារព័ត៌មាន​ Cambodia News/

វៀ​តណាម (៥ វិច្ឆិកា ២០១៩) ៖ ជនសង្ស័យចំនួន ៨នាក់ត្រូវបានចាប់​ខ្លួ​ននៅក្នុ​ងប្រទេ​សវៀ​តណាម ក្រោយពេលជនជាតិវៀត​ណា​មចំ​នួន ៣៩នាក់ ត្រូ​វបា​ន​ប៉ូ​លីសអង់គ្លេសរកក្នុងស្លាប់ទាំងអស់នៅ​ក្នុ​ងទូ​កុ​ងតឺណឺ នៅតំបន់ Essex ក្នុងប្រទេសអង់គ្លេស កាលពីពេ​ល​ថ្មីៗ​នេះ។

ការចាប់ខ្លួនបានកើត​ឡើ​ង ខណៈពេលដែលក្រុមម​ន្រ្តី​វៀត​ណា​ម បានធ្វើដំណើរដល់ប្រ​ទេ​សអ​ង់គ្លេស ដើម្បីជួ​យអា​ជ្ញាធ​រ​អង់​គ្លេស បញ្ជាក់ពីអត្តសញ្ញាជាផ្លូវកា​រ​លើសា​ក​សព បុរស ៣១នាក់ និងស្រ្តី ៨នាក់។

តាមការបញ្ជាក់របស់​មេ​ប៉ូលី​សនៅ​ក្នុង​ខេត្ត Nghe An បាន​អោយ​ដឹង​ថា ជនសង្ស័យទាំងនោះត្រូវបានចា​ប់​ខ្លួន ដោយសារពាក់ព័ន្ធនឹង​កា​ររ​ត់ពន្ធ​ម​នុស្ស។ ​

​សូមបញ្ជាក់ថា​ កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សចំនួន ​៣៩​នាក់​ត្រូវ​បាន​ប៉ូ​លីសរ​កឃើ​ញ​នៅក្នុង​ទូកុ​ងតឺណឺ។ ដំបូងឡើយ សាកសពទាំងនោះត្រូ​វ​បាន​គេជឿ​ជាក់ថា ជាជនជាតិចិន៕ ប្រភព៖ BBC

Related Articles

Back to top button
Close
Close