អតីតជនរងគ្រោះ របបខ្មែរក្រហម ដាក់ពាក្យប្ដឹងលោក កឹម សុខា
Cambodia News
ភ្នំពេញ៖ លោក ជុំ ម៉ី អតីតអ្នករួចរស់ជីវិតពីគុកទួលស្លែង តំណាងឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា លោក បានដាក់ពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីម៉ោងប្រមាណ ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៤ នេះ ។
ការដាក់ពាក្យប្ដឹងនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីតំណាងជនរងគ្រោះ លោក ជុំ ម៉ី បានចេញសេចក្ដីថ្លែងការណ៏មួយ កាលពីរសៀលថ្ងៃទី១៣ មិថុនា ម្សិលមិញ ដោយលើកឡើងពីការខកចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែលបានការពារលោក កឹម សុខា មិនសឲ្យសុំទោសតាមការទាមទាររបស់ជនរងគ្រោះ ទាក់ទងសំណុំរឿងដែលថា គុកទួលស្លែង ជាគុកសប្បនិម្មិតដែលរៀបចំ ដោយវៀតណាម នោះ ៕