សុខភាព​របស់​លោក Nelson Mandela ជា​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាពស្ថិត​​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ

លោក Nelson Mandela ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព​​និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ ហ្វ្រិក ខាង​ត្បូង​ ត្រូវ​បាន​បញ្ជូន​នាំ​ចូល​ទៅ​មន្ទីរ​ពេទ្យ​​កាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​​។

តាំង​ពីខែ​ធ្នូមក គឺ​ជា​លើក​ទី​៤​ហើយ លោក Nelson Mandela ​​​​ត្រូវ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

លោក Nelson Mandela​ ដែល​នឹង​មាន​អាយុ ៩៥ឆ្នាំ​នៅ​ខែ​ក្រោយ​នេះ ​ ​បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​កាល​ពី​ខែ​មេសា ដោយ​រោគ​រលាក​សួត។

ក្រុម​គ្រួសារ​របស់​ លោក​ Nelson Mandela បាន​ទៅ​សួរ​សុខទុក្ខ​លោក​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​​រដ្ឋាភិបាល​ដែល​​ទទួល​ខុសត្រូវ​រឿង​ផ្តល់​ដំណឹង​ជូន​សាធារណៈ​អំពី​ ស្ថានភាព​របស់​លោក មិន​បាន​បញ្ជាក់​​បន្ថែម​ពី​ស្ថានភាព​​ជំងឺ​របស់​លោក​ Nelson Mandela ទេ ទោះបី​ជា​មុន​នេះ រដ្ឋាភិបាល​បាន​និយាយ​ថា​​នឹង​ផ្តល់​ព័ត៌មាន​បន្ថែមភ្លាម​បន្ទាប់​ពី​លោក Nelson Mandela បាន​ពិគ្រោះ​ជំងឺ​ជាមួយ​វេជ្ជបណ្ឌិត្យ​របស់​លោក​៕​(Radio Australia)

Related Articles

Back to top button
Close
Close