ថៃ​ក្លាយ​ជា​គោលដៅ​របស់​អ្នក​ប្រើ​ប្រាស់​​សារធាតុស្តេរ៉ូអ៊ីដ​នៅ​ប្រទេស​អូស្រ្តាលី

ប្រទេស​ថៃ​ក្លាយ​ជា​គោលដៅ​របស់​ពល​រដ្ឋ​ដែល​​ ប្រើ​ប្រាស់​​សារធាតុស្តេរ៉ូអ៊ីដ​ ហើយ​ក៏​ជា​​ប្រទេស​ដែល​មាន​ការ​ជួញ​ដូរ​នៅ​​​ទី​ផ្សារ​ងងឹតយ៉ាង​សស្រាក់​ សស្រាំ និង​​​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ទទួល​រង​​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់​ធ្ងរ​ ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយពល​រដ្ឋ​អូស្ត្រាលី លោក Jarrad​ ដែល​ជា​អ្នក​ប្រើសារធាតុស្តេរ៉ូអ៊ីដ បាន​ឲ្យ​ដឹង​ថា ​លោក​មិន​អាច​ប្រើ​ប្រាស់​សារធាតុ​ស្តេរ៉ូអ៊ីដ​នៅក្នុង​​​ប្រទេស​អូស្ត្រា​ លី​បាន​ទេព្រោះ​វា​​​ខុស​នឹង​ច្បាប់​។​

ដូចនេះ លោក​​សម្រេច​ចិត្ត​​​ទៅ​ប្រទេស​ថៃ ដែល​​លោក​​សន្មត​ថា​ជា​កន្លែង​លក់​​​សារធាតុ​ទាំង​នេះ​ក្នុង​តម្លៃ​ថោក។

នៅ ​ប្រទេស​ថៃ​ ថ្នាំ​ដែល​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដូច​ជា​ថ្នាំ​ដែល​មាន​ សារធាតុស្តេរ៉ូអ៊ីដ​ និង​​​ថ្នាំ​បង្កើន​អ័ម៉ូន​ ​អាច​រក​ជាវ​បាន​ដោយ​ស្រប​ច្បាប់​៕​ (Radio Australia)

Related Articles

Back to top button
Close
Close