អាពាហ៍​ពិពាហ៍​រវាង​បុរស​ដូច​គ្នា​លើក​ដំបូង​ផុត​នៅ​ប្រទេស​បារាំង​

អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ដំបូង ​ផុត​នៅ​ប្រទេស​បារាំង បាន​រៀប​ចំឡើង​នៅ​​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​បារាំង​បាន​ចុះ​ហត្តលេខា​លើ​ច្បាប់​ទទួល​ស្គាល់​អាពាហ៍​ ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា។

បុរស​បារាំង​ពីរ​នាក់​ឈ្មោះ​ Vincent Aubin​ និង Bruno Boileau បានធ្វើ​​​សច្ចារកម្ម​ចំណង​មេត្រីភាព​នឹង​គ្នា​ថា​ស្រឡាញ់​ស្ម័គ្រ​ស្មោះ​ និង​ថែ​រក្សា​គ្នា​​ទៅ​ថ្ងៃ​មុខ នៅ​ចំពោះ​មុខ​ភ្ញៀវ​​ចូល​រួម​ពិធី​អាពាហ៍​ពិពាហ៍​ចំនួន​៦០០​នាក់។ ប៉ុន្ដែ​មួយ​ភាគ​បី​នៃ​ភ្ញៀវ​ គឺ​សុទ្ធ​តែ​ជា​អ្នក​យក​ព័ត៌មាន​មកពី​ជុំវិញ​ពិភពលោក។

ច្បាប់​អាពាហ៍​ ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា​របស់​បារាំង​បាន​អនុម័ត​កាល​ពី​១០​ថ្ងៃ​ កន្លង​ទៅ​នៅ​ក្នុង​ខណៈ​ដែល​មាន​បាតុ​កម្ម​តវ៉ា​មួយ​ចំនួន​ប្រឆាំង​នឹង​ ច្បាប់​នេះ។ នៅ​ជុំវិញ​កន្លែង​រៀប​ចំ​អាពាហ៍​ពិពាហ៍​នេះ​ មាន​ការ​ពារ​ពារ​សន្ដិសុខ​ និង​សណ្ដាប់​ធ្នាប់​សារធារណៈ​ដើម្បី​បង្ការ​បាតុកម្ម​កុំ​ឲ្យ​កើត​មាន​ឡើង​ ដូច​ពេល​កន្លង​ទៅ។

យ៉ាង​ណាមិញ ពិធីអាពាហ៍​ពិពាហ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕ (Radio Australia)

Related Articles

Back to top button
Close
Close