មេបក្សប្រឆាំងនៅភូមារិះគន់គោលនយោបាយឲ្យមានកូនតែ២នាក់
លោកស្រី អាំងសាន ស៊ូជី មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមាបាននិយាយថ្កោលទោសចំពោះសេចក្ដី សម្រេចចិត្ដរបស់មន្រ្ដីមូលដ្ឋាននៅក្នុងរដ្ឋ Rakhine ក្នុងការពង្រឹងអនុវត្ដគោលការណ៍កំណត់ឲ្យពលរដ្ឋអ៊ិស្លាម Rohingya នៅភូមាមានកូនតែ២នាក់។
គោលការណ៍ដាក់បម្រាមកំណត់ឲ្យមានកូនតែ២នាក់នេះចេញឡើងនៅ ឆ្នាំ១៩៩៤ ហើយត្រូវគេទុក ចោលឲ្យហួសសុពលភាពនៅពេលប៉ុន្មានឆ្នាំនេះ។ ប៉ុន្ដែមន្រ្ដីភូមាក្នុងពេលថ្មីៗនេះបានចាប់ផ្ដើមអនុវត្ដគោល នយោបាយនេះឡើងវិញនៅតាមតំបន់ដែលពួកគេនិយាយថា អត្រាកំណើតទារកខ្ពស់កំពុងបញ្ឆេះឲ្យមានភាពតានតឹងរវាងជាតិ សាសន៍។
ប៉ុន្ដែលោកស្រី អាំងសាន ស៊ូជី មានប្រសាសន៍ថា គោលនយោបាយនេះមានភាពរើសអើង ហើយមិនសមស្របទៅតាមគោលការណ៍សិទ្ធិមនុស្សនោះទេ៕ (Radio Australia)