ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ​ សម្រេច​ព្រះ​ទ័យ ប្រកាសទ្រព្យ​សម្បត្តិ​​

Cambodia News

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ ២០១៣​ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ជា​បេក្ខជន​ឈ​រឈ្មោះ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​មណ្ឌល​ ខេត្ត​ព្រះសីហនុ បាន​ចាត់​ឲ្យ​តំណាង​យកសំណុំ​ឯកសារ​ពាក់ព័ន្ធ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ​ទៅដាក់ជូន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​រួច​រាល់​ហើយ។

ការ​សម្រេច​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​បាន​កើតឡើង​បន្ទាប់ពី​អង្គភាព​ ប្រឆាំង​អំពើពុករលួយ​ បាន​ចេញ​លិខិត​ព្រមាន​ដល់​ព្រះអង្គម្ចាស់​ ស៊ី​សុវត្ថិ​ ធម្មិកោកាលពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៣ ថា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ប្រសិនបើ​ព្រះអង្គម្ចាស់​ ធម្មិកោ ​នៅតែ​រឹងរូស​មិន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុលទេនោះ។

សូមបញ្ជាក់​ថាដំបូងឡើយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកែក​យ៉ាងដាច់អហង្កា​រ​មិន​ព្រមប្រកាសទ្រព្យសម្បត្តិ​ និង​បំណុល​នោះ​ជា​ដាច់​ខាត់ សុខ​ព្រះទ័យ​យាង​ទៅ​តុលាការ​ ជាងការ​យល់​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ៕

Related Articles

Back to top button
Close
Close