សបា្ដហ៍ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ នឹងដាក់ពាក្យប្ដឹងព្រះអង្គម្ចាស់ធម្មិកោ
Cambodia News
ភ្នំពេញ ៖ នៅថ្ងៃអង្គារសបា្ដហ៍ក្រោយ អង្គភាពប្រឆាំងអំពើពុក រលួយ (ACU) នឹងដាក់ពាក្យប្ដឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទៅតុលាការ ពីបទមិនព្រមប្រកាសទ្រព្យសម្បត្ដិ ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៣ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា មានភស្ដុតាងគ្រប់គ្រាន់ អស់ហើយដែលចោទព្រះអង្គម្ចាស់ធម្មិកោ មិនគោរពច្បាប់ប្រឆាំងអំពើពុករលួយ ដោយបដិសេធប្រកាសទ្រព្យសម្បត្ដិ ។
ព្រះអង្គម្ចាស់ធម្មិកោ អតីតលេខា ផ្ទាល់របស់ព្រះបាទ នរោត្ដម សីហនុ មានព្រះបន្ទូលឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភាថា ព្រះអង្គសុខចិត្ដប្រឈម នឹងផ្លូវច្បាប់ ព្រោះទ្រង់ពុំមានតួនាទីក្នុង រដ្ឋាភិបាល ដូច្នេះព្រះអង្គមិនមានកាតព្វ កិច្ចត្រូវប្រកាសទ្រព្យសម្បត្ដិទេ ។
ការប្រកាសទ្រព្យសម្បត្ដិនេះចាប់ ផ្ដើមពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ មានមន្ដ្រីរាជការមានឋានៈ និងត្រូវបាន តែងតាំងដោយអនុក្រឹត្យបានទៅប្រកាស ទ្រព្យសម្បត្ដិជាបន្ដបន្ទាប់ ។ ដោយឡែក មន្ដ្រីដែលមានឋានៈក្រោមនេះ អង្គភាព ប្រឆាំងអំពើពុករលួយគ្រោងនឹងឱ្យប្រកាស ទ្រព្យសម្បត្ដិចាប់ពីឆ្នាំ២០១៤ ៕