ឆេះលំនៅឋានប្រជាពលរដ្ឋនៅខណ្ឌប្ញស្សីកែវស្លាប់ម្នាក់
Cambodia News
ភ្នំពេញ ៖ លំនៅប្រជាពលរដ្ឋមួយខ្នងធ្វើអំពីថ្ម នៅខាងក្រោយសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ត្រូវបានអគ្គិភ័យឆាបឆេះវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី២១ ឧសភា ២០១៣ នៅខាងជើងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
នៅក្នុងហេតុការណ៍នោះ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយជាប់ នៅក្នុងផ្ទះដែលភ្លើងកំពុងឆេះហុយផ្សែងទ្រលោមមិនអាចចេញរួច ។ បុរសរងគ្រោះឈ្មោះយ៉ាំង វិចិត្រ អាយុ២៤ឆ្នាំ បានស្លាប់ចោលប្រពន្ឋដែលមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ។
ការ ឆាបឆេះនេះមិនបង្កជាបញ្ហាធ្ងន់ធ្ងរនោះទេ គ្រាន់តែឆេះសំយ៉ាបមុខផ្ទះប៉ុណ្ណោះ ហើយក៏មិនរាលដាលដល់ផ្ទះអ្នកដទៃនោះដែរ ។ តាមប្រភពព័ត៌មានជំហានដំបូងមូលហេតុនៃការឆាបឆេះនេះ គឺដោយសារផ្ទុះកំប៉ុងហ្គាស ៕