ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅតែមិនប្រកាសទ្រព្យសម្បត្ដិ
Cambodia News
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកាសឆ្លើយតបចំពោះ ការស្នើរបស់អង្គភាពប្រឆាំងអំពើពុករលួយថា ព្រះអង្គនឹងនៅតែមិនបំពេញ បែបបទប្រកាសទ្រព្យសម្បត្ដិដដែល ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានឲ្យដឹងថា ការដែលព្រះអង្គម្ចាស់មិនបំពេញ បែបបទប្រកាសទ្រព្យសម្បត្ដិ មានមូលហេតុ២ ទី១-សំណុំឯកសារបំពេញបែបបទប្រកាសទ្រព្យសម្បត្ដិ និងបំណុល ត្រូវបានដាក់ ក្នុងស្រោមសំបុត្រសដែលគ្មានសញ្ញាសំគាល់របស់អង្គភាពប្រឆាំងអំពើ ពុករលួយឡើយ ដែលប្រកាសនេះ គឺជាកំហុសរដ្ឋបាល និងទី២-ត្រូវបានព្រះអង្គភ្ជាប់ទៅនឹងបញ្ហានយោបាយ ។
ព្រះអង្គបានលើក ឡើងជាសំណួរថា «តើស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យដែរឬទេ ? ខ្ញុំចង់តែសួរសំណួរនេះ។ ខ្ញុំស្វាគមន៍ និងទៅតុលាការ ។ មានមន្ដ្រីរាប់ម៉ឺននាក់ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្ប ត្ដិ តើប្រជាជនអាចនឹងដឹងទេថា អ្នកណាបានប្រកាស ? អ្នកណាមិនហ៊ានប្រកាស» ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់ថា ព្រះអង្គមិនប្រកាសទ្រព្យទេ ហើយព្រះអង្គសុខចិត្ដទទួលខុស ត្រូវចំពោះមុខច្បាប់ ៕