អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​កុំ​បាញ់​មីស្ស៊ីល​ថែម​ទៀត​

អង្គការ​សហប្រជា​ជាតិ​កំពុង​តែ​ទទូច​ ឲ្យ​ ប្រទេស​កូរ៉េ​ខាង​ជើង​កុំ​បាញ់​ បង្ហោះ​គ្រាប់​មីស្ស៊ីល​ថែម​ទៀត​ ក្រោយ​ពី​ប្រទេស​នេះ​បាន​បាញ់​បង្ហោះ​គ្រាប់​មីស្ស៊ីល​សម្រាប់​ចម្ងាយ​ជិត ​អស់​ចំនួន​៤​គ្រាប់​កាល​ពី​ពេល​២​ថ្ងៃ​មុន​នេះ។

លោក បាន គីមូន អគ្គ​លេខា​ធិការ​អង្គការ​សហប្រជា​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ បញ្ឈប់​ការ​បាញ់​បង្ហោះ​គ្រាប់​មីស្ស៊ីល​ថែម​ទៀត ហើយ​វិល​ទៅ​រក​តុ​ចរចា​៦​ភាគី​ឡើង​វិញ។ កាល​ពី​ចុង​សប្ដាហ៍​នេះ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស្ស៊ីល​៤​គ្រាប់​ ដោយ​ធ្វើ​ឲ្យ​តំបន់​ទាំង​មូល​កំពុង​មាន​ភាព​តាន​តឹង។

លោក​ បាន​ គីមូន បាន​ពិពណ៌នា​សកម្ម​ភាព​របស់​កូរ៉េ​ខាង​ជើង​ថា ជា​សកម្មភាព​អុច​អាល​បង្ក​រឿង ហើយ​បាន​សំណូម​ពរ​ឲ្យ​ប្រទេស​រុស្ស៊ី​ព្យាយាម​ជួយ​និយាយ​ជា​មួយ​កូរ៉េ​ខាង​ ជើង​ថា សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​បែប​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ឯកោ​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ។

មីស្ស៊ីល ​ទាំង​៤គ្រាប់​នោះ​អាច​បាញ់​ចម្ងាយ​បាន​១៦០​គីឡូម៉ែត្រ​ ហើយ​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្ទ​នៅ​ក្បែរ​ប្រទេស​កូរ៉េ​ខាង​ជើង៕ (Radio Australia)

Related Articles

Back to top button
Close
Close