នារី​វ័យ​ក្មេង​អារក​ដៃ ​ធ្វើ​អត្ត​ឃាត ​ថត​វី​ដេ​អូ ​បង្ហោះ​តាម​ហ្វេស​ប៊ុក ​ព្រោះ​សង្សា​រ​សុំ​បែក ​

​Cambodia News

Cam1
នារី​វ័យ​ក្មេង​ ដែល​អារក​ដៃ ​ធ្វើ​អត្ត​ឃាត ​ថត​វីដេអូ ​បង្ហោះ​តាម​ហ្វេស​ប៊ុក ​ព្រោះ​សង្សារ​សុំ​បែក។​(រូប​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក)​

​ភ្នំពេញ៖ ​ នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់​ ព្រោះ​តែ​សង្សារ​ជា​ទី​ស្រឡាញ់​សុំបែក​ បាន​ធ្វើ​អត្ត​ឃាត ​ដោយ​​​​អារក​ និង​ លេង​ថ្នាំ​សម្លាប់​ខ្លួន ​ជា​​មួយ​​ស្រា​បៀរ ​ព្រម​ទាំង​ថត​វីដេអូ​ បង្ហោះ​ ក្នុង​​បណ្តាញ​​សង្គម​​​​ហ្វេស​ប៊ុក​​ ធ្វើ​ឲ្យ​ផ្អើល​​អស់​អ្នក​ដែល​​និយម​លេង​បណ្តាញ​សង្គម​មួយ​​នេះ​​ តែ​​ទោះ​​ជា​​យ៉ាង​​ណា ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​នេះ ​មិន​បាន​សម្រេ​ច​នោះទេ​ ព្រោះ​​ត្រូវ​​បាន​​អ្នក​​ជិត​​ខាង​​​បញ្ជូន​​យក​​ទៅ ​សង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​​ទាន់​ពេល​។

នៅ ​ក្នុង​ខ្សែ​វីដេអូ​ជាង​៥នា​ទី​ ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ នារី​ខូចចិ​ត្ត​ម្នាក់​នេះ បា​ន​​បញ្ជាក់​ថា បុ​រស ​ដែល​ជាគូ​កំណាន់​ចិត្ត​ ហើយ​​សូមចែក​ផ្លូវ​ពីរូ​បនា​ង ​បន្ទាប់​​ពី​​ស្រឡាញ់​​គ្នា​​អស់​​ជា​​ច្រើន​ឆ្នាំនោះ​ មានឈ្មោះ​ គីម​ សុ​បញ្ញា​។

​តាម​រយៈ​ខ្សែវី​ដេអូប​ង្ហូរ​ដោយ​ទឹក​ភ្នែក​ អប​ដោយ​ដៃ​ប្រឡាក់​ដោយ​ឈាម ​នារី​​យក​​ស្នេហា​​ជាធំ​​សំ​ខាន់​​​ជាង​ជិវិត ​សំខាន់​ជាង​គ្រួសារ ​និង​​ឪ​​ពុក​​ម្តាយ ​បានរៀ​បរាប់​ថា ​រូប​​នាង​​ពិត​​ជា​​ស្រឡាញ់​​សង្សារ​​​របស់​នាង​ជា​រៀង​រហូត ហើ​យ ​ការ​ថត​វីដេអូ​ បង្ហោះ​​តាម​​បណ្តាញ​​សង្គម​​ហ្វេស​​ប៊ុក ​គឺ​​ជា​​ការ​លាពី​មិត្ត​ភក្តិ​ ក៏​ដូចជា​បុរស​កំពូល​ស្នេហ៍​របស់​ខ្លួន​ ជា ​លើកចុ​ងក្​រោយ៕​ ហេង នាង​

 

 

(រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)
(រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)
(រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)
(រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)

 

 

Related Articles

Back to top button
Close
Close