ប្រទេស​នូ​វែល​ហ្សេ​ឡង់​ចំណាយ​រាប់​លាន​ដុល្លារ​ដើម្បីទាក់ទាញ និស្សិតបរទេស

ប្រទេស​នូវែលហ្សេឡង់បាន​ប្រកាស​អំពី​ចំណាយ​ ថវិការាប់​លាន​ដុល្លារ​ ដើម្បី​ទាក់​ទាញ​និស្សិត​បរទេស​ ជា​ពិសេស​និស្សិត​ដែល​មក​ពីតំបន់​អាស៊ី​ដើម្បី​ឲ្យ​មក​បន្ត​ការ​សិក្សា​នៅ​ ក្នុង​សាកល​វិទ្យា​ល័យ​ក្នុង​ប្រទេស​ខ្លួន។

រដ្ឋាភិបាលមានគោលបំណង​​លើក​កម្ពស់​វិស័យ​អប់រំ​អន្ដរជាតិ​ឲ្យ​បាន​ទ្វេ​ដង​នៅ​ត្រឹម​ឆ្នាំ​២០២៥ ។
រដ្ឋា ​ភិបាល​នៃ​ប្រទេស​នូវវែលហ្សេឡង់​បាន​ប្តេជ្ញា​ថា​ចំណាយ​ទឹក​ប្រាក់​ ៤០​លាន​ដុល្លារនូវែលហ្សេ ឡង់ដែល​ត្រូវ​នឹង​ ៣៣ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នៅ​ក្នុង​ផែនការ​ថវិកា​ជាតិ​ថ្មី​របស់​ខ្លួន​ ដើម្បី​លើក​កម្ពស់​ផ្សព្វផ្សាយ​ប្រទេស​ខ្លួន​​នៅ​ក្នុង​ទីផ្សារ​ធំ​ៗ​មួយ​ ចំនួន​ដូចជា​ ចិន ឥណ្ឌា ប្រទេស​នៅ​តំបន់​អា​ស៊ី​អា​គ្នេយ៍ ​និង​អា​ម៉េរិក​ខាង​ត្បូង​។
មាន​និស្សិត​បរទេសប្រមាណជា ១ សែន​នាក់​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ស្ថាប័ន​ឧត្ដម​សិក្សា​កាល​ពី​ឆ្នាំ​មុន​ ដោយ​បាន​ផ្តល់​ការ​ងារ​ចំនួន​៣២,០០០ ព្រម​ទាំង​​ចំណូល ២ ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេសនេះនូវែលហ្សេឡង់៕ (Radio Australia)

Related Articles

Back to top button
Close
Close