មេដឹកនាំអាស៊ានឯកភាពបន្តដោះស្រាយជម្លោះសមុទ្រចិន
នៅថ្ងៃទី៤ មេសា ២០១២ ប្រទេសកម្ពុជាបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ប្រកបដោយជោគជ័យ ក្រោយពីបានដំណើរការកិច្ចប្រជុំនេះចាប់ពីថ្ងៃទី២ មេសា ក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈយ៉ាងតឹងរ៉ឹងបំផុត។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំភ្លឺឲ្យដឹងនៅថ្ងៃទី៤ មេសា ២០១២ ថា ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២ នេះ បានលើកយកបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូងមកពិភាក្សា ដើម្បីដោះស្រាយនៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី២០ដែលទើបបានបញ្ចប់នៅពេលនេះ ដោយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន ១០ បានឯកភាពគ្នាថា នឹងបន្តដោះស្រាយជំលោះនោះដោយសន្តិវិធីរវាងអាស៊ាន និងចិន៕