មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម​​អាមេរិកនឹងចូលរួម​​កិច្ចប្រជុំសេដ្ឋកិច្ច​​អាស៊ាននៅកម្ពុជា

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅថ្ងៃទី៣០និង៣១ សីហា ២០១២ខាងមុខនេះ មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលគ្រោងមកបំពេញ ទស្សនកិច្ចជា ផ្លូវ ការនៅកម្ពុជាបានប្រកាសឱ្យដឹង ពីជំហររបស់ខ្លួន ក្នុងការគាំទ្រការធ្វើ សមាហរណកម្ម សេដ្ឋ កិច្ចអាស៊ាន នាគ្រាដែលលោកនឹងចូលរួមកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅ ខេត្តសៀមរាប។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ឱ្យដឹងនៅ ថ្ងៃ ចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ ថា លោក Ron Kirk តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ធ្វើ ទស្សនកិច្ចនៅកម្ពុជា និងជួបជាមួយរដ្ឋមន្ត្រីអាស៊ានទីប្រឹក្សា ពាណិជ្ជកម្មជាន់ ខ្ពស់របស់ លោក ប្រធានាធិបតី Obama ចង់ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច មានភាពជ្រាលជ្រៅ ព្រមទាំងសង្កត់ ធ្ងន់លើគោលដៅរួមរបស់សហរដ្ឋអាមេរិកលើ ទំនាក់ទំនងសេដ្ឋកិច្ច នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

សេចក្តីប្រកាសព័ត៌មានបន្តថា ជាមួយនឹងប្រធានបទនៃការបញ្ចូលបច្ចេកទេសថ្មីៗ និងសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលកិច្ចប្រជុំ កំពូលនេះនឹងផ្តោតសំខាន់លើប្រធានបទនានា ដូចជាសេវា ប្រព័ន្ធអ៊ិនធឺណែត ការបញ្ចូលបច្ចេកទេសថ្មីៗ ក្នុងឧស្សាហកម្ម ស្បៀងអាហារ និងការប្រើបច្ចេកទេស ដើម្បីលើកកំពស់ការប្រកួតប្រជែងក្នុងធុរកិច្ចពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

ប្រទេសអាស៊ានទាំង១០ គឺជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសំខាន់ សំរាប់សហរដ្ឋអាមេរិក ហើយដំណើរទស្សនកិច្ចរបស់ តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក Ron Kirk នៅក្នុងប្រទេសកម្ពុជា នឹងបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសមាហរណកម្មរបស់អាស៊ាន និងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន និងទំនាក់ទំនងសេដ្ឋកិច្ចនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក៕

Related Articles

Back to top button
Close
Close