បុរស​ម្នាក់​យក​កាំ​ភ្លើង​ភ្ជង់​ ប្តី​ប្រពន្ធ​ពីរ​នាក់ ​ឲ្យ​លុតជ​ង្គង់​សុំ​ទោស​ខ្លួន​

Cambodia News

ភ្នំពេញ៖ កាល ពីវេលាម៉ោង ១០នឹង៥នាទីយប់ ថ្ងៃទី៩ ឧសភា ​បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បាន​យក​កាំ​ភ្លើង​មក​ភ្ជង់​ប្តី​ប្រពន្ធ​ពីរ​នាក់​ ឲ្យលុតជង្គង់សុំទោសខ្លួន ​នៅ​តាមបណ្តោយផ្លូវ ព្រះ​មុនី​វង្ស កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ​ហើយ​បុរស​រូប​នោះ ក៏បា​ន​បើក​រថ​​យន្ត រត់គេចខ្លួនភ្លាមៗ ដោយសារ ហេតុការណ៍នេះ​មាន​ភាព​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​។

តាមប្រភពព័ត៌មាន ពីប្តីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បាន​ទៅ​ចូលបន្ទប់ទឹក នៅការាស់សាំង កាល់​តិច ដើម្បីបត់ជើងតូច ខណៈនោះ ក៏បានទាស់សម្តីគ្នា បន្តិច​​បន្តួច ជាមួយស្ត្រីម្នាក់ ដែលត្រូវជាសង្សា របស់បុរស ដែល​បាន​យក​កាំ​ភ្លើង មក​ភ្ជង់​​គាត់​ពីរ​នាក់​ប្តីប្រពន្ធ។

​ក្រោយពេល កើតហេតុ បុរសនោះបានឡើង ជិះរថយន្តរត់គេចខ្លួន វិញបាត់ ដោយ​បន្សល់​ទុក​តែស្រី​ស្នេហ៍ របស់ខ្លួននៅកន្លែងកើតហេតុ កំពុងចោទប្រកាន់ គ្នាទៅវិញទៅមក ចំពោះ​ការរករឿង បង្កបញ្ហាដាក់គ្នាមុន ជាមួយនិងប្តីប្រពន្ធពីរនាក់ខាងលើ។ ​ដោយ​ឡែក​សមត្ថ​កិច្ច​នឹង​ដោះ​ស្រាយ​បញ្ហានេះយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ ព្រោះសមត្ថកិច្ច កំពុងធ្វើការសាកសួរ ភាគី​ទាំង​សងខាង៕ ហេង នាង​

ស្ត្រីម្នាក់ ដែលត្រូវជាសង្សា របស់បុរស ដែលបានយកកាំភ្លើង មកភ្ជង់ពីរនាក់ប្តីប្រពន្ធខាងលើ។
ស្ត្រីម្នាក់ ដែលត្រូវជាសង្សា របស់បុរស ដែលបានយកកាំភ្លើង មកភ្ជង់ពីរនាក់ប្តីប្រពន្ធខាងលើ។

Related Articles

Back to top button
Close
Close