កម្ពុជា​គ្រោង​បញ្ចេញ​ក្រដាស​ប្រាក់់​ ១០​ម៉ឺន​រៀល​

Cambodia News

ភ្នំ​ពេញ​៖ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រុមមន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា រាជ​រដ្ឋា​ភិបាល​នឹង​ប្រកាស​ឲ្យ​ប្រើប្រាស​ក្រដាសប្រាក់​១០​ម៉ឺន​រៀល​ប្រភេទ​ ថ្មី ដែល​ម្ខាង​មាន​ចារិក​ព្រះ​ឆាយា​ល័​ក្ខ​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេចព្រះ នរោត្តម សីហនុ និង សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ។

ចំណែក​ម្ខាង​ទៀត មាន​ព្រះ​ឆាយា​ល័​ក្ខ​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេចព្រះ នរោត្តម សីហនុ សម្ដេច នរោត្តម សីហមុនី និង សម្ដេច ម៉ែ ក្នុង​ពិធី​អភិសេក​ឡើង​គ្រង​រាជ​របស់​សម្ដេច​នរោត្តម សីហមុនី  ។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រាជរដ្ឋាភិបាល​ កម្ពុជា បានសម្រេច​បោះពុម្ព​ក្រដាសប្រាក់​ដែលមាន​ភ្ជាប់​ព្រះ​ឆាយា​ល័​ក្ខ​ សម្ដេចព្រះ​បរម​រតន​កោដ្ឋ បន្ទាប់ពី​ព្រះអង្គ​សោយ​ទីវ​ង្គ​ត ដែលជា​ផ្នែក​នៃ​ការ​តបស្នង​ចំពោះ​ឧបការគុណ​ដែល​ព្រះអង្គ​មាន​ចំពោះ ជាតិ និង ប្រជា​រាស្ត្រ ៕

Untitled-1

Related Articles

Back to top button
Close
Close