រដ្ឋមន្រ្តីការបរទេស​​អាស៊ាន​​ រិះរកមធ្យោបាយ​ដោះ​ស្រាយបញ្ហាតំបន់

 

នៅ​ថ្ងៃ​ទី​ ២ មេសា ២០១២ នេះ​បណ្តា​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អាស៊ាន​ ​​ បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំរបស់​ខ្លួ ដើម្បី​ពិនិត្យ​និង វាយ​តម្លៃ​លើ​ការ​វិវត្តថ្មីៗ​ចុង​ក្រោយ​​របស់​តំបន់​និង​​បញ្ហា​​ប្រឈម​មុខដទៃ​ទៀត​​។

កិច្ចប្រជុំ​នេះ​ធ្វើ​នៅ​ឯ​វិមាន​សន្តិភាព នា​រាជធានី​ភ្នំពេញ ​ដឹក​នាំដោយលោក​ហោ​ ណាំ​ហុង​ ឧប​នាយក​រដ្ឋ​មន្រ្តី​ និង ជា​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​សមាជិក​ អាស៊ាន​ចំនួន ១០ មាន​ដូចជា​ប្រទេស​កម្ពុជា ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ វៀតណាម ឡាវ ​ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ​ភូមា ​ម៉ាឡេស៊ី ​​សិង្ហបុរី និង​ប្រទេស​ប្រ៊ុយណេ។

រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​កម្ពុជា លោក ​ កៅ​ គឹមហួន ​ បាន​ថ្លែង​​ថា នៅ​ឆ្នាំ​នេះ​​យើង​គ្រោង​​ចេញ​ឯក​សារ​មួយ​ចំនួ​ន​ដែរ​ ប៉ុន្តែ​ អ្វី​ដែល​សំខាន់​ គឺ​ការ​ជម្រុញ​​ការ​កសាង​សហគមន៍​អាស៊ាននៅ​ឆ្នាំ​២០១៥​។

តាម​កម្ម​វិធី​ព្រាង​ទុក​ បណ្តា​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អាស៊ាន​ នឹង​ផ្លាស់ប្ដូរ​​យោបល់​​​លើ​បញ្ហា​តំបន់​ និង អន្ដរជាតិ​ ការ​អនុវត្ដ​ធម្មនុញ្ញ​អាស៊ាន​ និង​ជា​ពិសេស​វិធាន​ការ​សំរាប់​យោង​ក្នុង​​ករណី​​​នៃ​ការ​មិន​អនុលោម​តាម​ សេចក្ដី​សំរេច​របស់​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន​ និង​បញ្ហា​សំខាន់​ផ្សេងៗ​ទៀត​ផង​ដែរ៕

Related Articles

Back to top button
Close
Close